លោក Pochettino ៖ ខ្ញុំសង្ឃឹមថានឹងអាចចំណាយពេល ២០ ឆ្នាំជាមួយ Tottenham Hotspur

10071
  • លោក Mauricio Pochettino បាននិយាយថាគាត់ចង់ចំណាយពេល ២០ ឆ្នាំជាមួយក្លឹប Tottenham Hotspur ខណះនាពេលថ្មីនេះលោកតែងតែត្រូវបានផ្សាយភ្ជាប់ទៅនឹងតំណែងនៅក្នុងក្លឹបបីសាចក្រហម Manchester United ជានិច្ច​​ ។

    Image result for Mauricio Pochettino

    Pochettino បានចូលរួមមកដឹកនាំក្រុមមាន់ខ្នាយមាស Spurs ពីក្លិប Southampton កាលពីឆ្នាំ ២០១៤ ហើយចាប់តាំងពីពេលនោះមកលោកបានធ្វើឱ្យក្លិបនេះឈានដល់កម្រិតកំពូលនៅក្នុងក្របខ័ណ្ឌ Premier League ។

    Image result for Mauricio Pochettino

    គាត់បានដឹកនាំក្លឹបបញ្ចប់ចំណាច់ថ្នាក់កំពូលចំនួន ៣ លើកក្នុងរយៈពេល ៤ ឆ្នាំរបស់គាត់ ខណះក្លឹប Tottenham Hotspur ក៏ជាបេក្ខភាពមួយផងដែរក្នុងការប្រជែងយកតំណែងជើងឯកអង់គ្លេសនារដូវកាលនេះ ដោយបច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី ៣ តាមពីក្រោយក្រុមឈរនៅកំពូលតារាង Liverpool ត្រឹមតែ ៦ ពិន្ទុប៉ុណ្ណោះ ។

    Image result for Mauricio Pochettino

    លោក Pochettino បាននិយាយថា៖ ” ខ្ញុំសង្ឃឹមថាខ្ញុំអាចនៅទីនេះ ២០ ឆ្នាំទៀត ហើយចង់បញ្ចប់អាជីពរបស់ខ្ញុំនៅទីនេះ ។ ខ្ញុំកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងនៅទីនេះ ហើយចង់ជួយក្លិបឱ្យសម្រេចបាននូវអ្វីដែលក្លឹបចង់បាននៅក្នុងប្រវត្តិសាស្ត្រ ” ។

    Image result for Mauricio Pochettino

    គាត់បានបន្ថែមថា៖ ” វាពិតជាអស្ចារ្យណាស់ ខ្ញុំសប្បាយចិត្តណាស់ដែលបានមកទីនេះ ។ ខ្ញុំសប្បាយរីករាយណាស់ដែលធ្វើការនៅក្នុងសម្ពាធនោះ ហេតុអ្វី? ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី