ចាន់ វឌ្ឍានាកា ចរចាត្រូវរ៉ូវគ្នាស្ទើរតែ ១០០ ភាគរយហើយជាមួយក្លឹបយក្សរបស់ម៉ាឡេស៊ីមួយ

20472

លិចលឺដំណឹងថាខ្សែប្រយុទ្ធឆ្នើមប្រចាំប្រទេសកម្ពុជារហស័នាម កុមារមាស កីឡាករ ចាន់ វឌ្ឍានាកា ខិតជិតផ្ទេរទៅកាន់លីគកំពូលរបស់ម៉ាឡេស៊ី ឬអ្នកទាំងអស់គ្នាស្គាល់ថា Malaysia Super League ជាមួយក្លឹប PKNS ដើម្បីតូតាកីឡាករអាស៊ាននៅក្នុងក្រុមរបស់ពួកគេ ។

Related image

ភាគីខាងម៉ាឡេស៊ីបានទម្លាយឲ្យដឹងថា ក្លឹប PKNS បានចរចា និងកំពុងពិចារណ៍ក្នុងនាំយក CV11 ឬ ខ្សែបម្រើសញ្ជាតិសិង្ហបុរីកីឡាករ Gabriel Quak ទៅចូលរួមជាមួយក្រុមរបស់ពួកគេដើម្បីត្រៀមប្រកួតដណ្ដើមពានរង្វាន់ Malaysia Super League និង Malaysia Cup នារដូវកាលថ្មី ២០១៩ ខាងមុខនេះ ។

Image result for chan vathanaka instagram

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចាន់ វឌ្ឃានាកា មិនទាន់ឃើញទៅធ្វើតេស្តសមត្ថភាពនៅឡើយទេ គេសង្កេតឃើញតែ កីឡាករ Gabriel Quak បានធ្វើតេស្តរួចរាល់ហើយក្នុងជំនួបជ័យជម្នះលើក្រុម Perlis FC ក្នុងលទ្ធផល ១ ទល់នឹង ០ ។ ចំណែកអតីតខ្សែបម្រើរបស់ក្លឹប Pahang FA វឌ្ឍានាកា ត្រូវបានគេជឿជាក់ថានឹងទៅចាកល្បងសមត្ថភាពជាមួយក្លឹប PKNS ក្នុងការប្រកួតជាមួយក្លឹបខ្លាំង Johor DarulTa’zim នាថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ នេះ ។

Image result for chan vathanaka instagram

គួរបញ្ជាក់ឲ្យដឹងផងដែរ ចាន់ វឌ្ឍានាកា ធ្លាប់ប្រឡូកអាជីពនៅក្នុងក្របខ័ណ្ឌ Malaysia Super League ជាមួយក្លឹប Pahang FA កាលពីរដូវកាលមុន ប៉ុន្តែមិនទទួលជោគឡើយដោយក្លឹបយក្សរបស់ម៉ាឡេស៊ីមួយនេះបានបញ្ចប់កុងត្រាមុនរដូវកាល ។ ប្រសិនបើក្លឹប PKNS សម្រេចចុះកិច្ចសន្យាជាមួយ CV11 ពិតមែន នោះនឹងធ្វើឲ្យកីឡាករដែលមានដើមកំណើតនៅខេត្តកំពតរូបនេះនឹងត្រឡប់ទៅកាន់ប្រទេសម៉ាឡេស៊ីជាលើកទី ២ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី