ខ្លាចាស់! លោកគ្រូ Ancelotti ប្រាប់ថា Modric មានកុងត្រាពេញមួយជីវិតជាមួយ R.Madrid

34269
  • ថ្លែងទៅកាន់ Movistar នៅពេលត្រូវបានសួរអំពីកិច្ចពិភាក្សាបន្តកុងត្រាថ្មីរបស់ Luka Modric ជាមួយក្រុម Real Madrid លោក Carlo Ancelotti ឆ្លើយតបធ្វើឱ្យអ្នកគាំទ្រពេញចិត្ត។
    អ្នកចាត់ការសញ្ជាតិអ៊ីតាលីវ័យ ៦២ឆ្នាំលោក Ancelotti បាននិយាយថា៖ “Modric មិនទាន់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅឡើយទេ ប៉ុន្តែគាត់មានកិច្ចសន្យាពេញមួយជីវិតជាមួយ Real Madrid” ។
    ខ្សែបម្រើជើងចាស់ Luka Modric បានក្លាយជាកីឡាករសំខាន់បំផុតខ្វះមិនបាន សម្រាប់ក្លឹបយក្សនៃក្របខណ្ឌ La Liga បន្ទាប់ផ្លាស់ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្នុងឆ្នាំ ២០១២ ដោយបានបង្ហាញខ្លួនចំនួន ៤១២លើកនៅគ្រប់ការប្រកួតទាំងអស់។
    កីឡាករវ័យ ៣៦ឆ្នាំដែលជាម្ចាស់ពានរង្វាន់បាល់មាស Ballon D’or ឆ្នាំ២០១៨ នឹងផុតកុងត្រានៅចុងបញ្ចប់នៃយុទ្ធនាការ ២០២១/២២ ប៉ុន្តែ Real Madrid កំពុងសម្លឹងមើលការរក្សាខ្សែបម្រើជើងវស្សារូបនេះនៅ Bernabeu យ៉ាងហោចណាស់មួយរដូវកាលទៀត៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី