
ក្លឹប Arsenal សង្ឃឹមថានឹងបញ្ចប់ការចុះកុងត្រាខ្ចីជើងលើកីឡាករ Arthur Melo ពីក្លឹប Juventus ។
ការពិភាក្សាផ្ទៃក្នុងបានចាប់ផ្តើមនៅកីឡដ្ឋាន Emirates កាលពីសប្តាហ៍មុន ទាក់ទងនឹងការនាំយកកីឡាករប្រេស៊ីលមកកាន់ក្លឹប ហើយឥឡូវនេះគេយល់ថា ការពិភាក្សាកំពុងបន្តដំណើរការ។ កីឡាករវ័យ ២៥ឆ្នាំខាងលើត្រូវបានគេកំណត់ថា ជាដំណោះស្រាយដ៏សមរម្យមួយចំពោះបញ្ហាខ្សែបម្រើរបស់ Arsenal។
Arthur Melo បានចុះហត្ថលេខាជាមួយក្រុមសេះបង្កង់ Juventus ពីក្លិប Barcelona ក្នុងលក្ខខណ្ឌដោះដូរជាមួយខ្សែបម្រើ Miralem Pjanic ក្នុងខែមិថុនា ឆ្នាំ ២០២០ ប៉ុន្តែកីឡាកររូបនេះបង្ហាញខ្លួនឱ្យក្រុមអ៊ីតាលីបានតែ ២៩ ដងប៉ុណ្ណោះ៕
ដោយ៖ តារា