Ronaldo ថាផ្លូវទៅកាន់ការប្រកួត World Cup ២០២២ សម្រាប់ព័រទុយហ្គាល់ គឺលំបាកណាស់

33973
  • តារា Manchester United កីឡាករ Cristiano Ronaldo បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ព័រទុយហ្កាល់មានការប្រកួតប្រជែងដ៏លំបាកនៅខាងមុខ សម្រាប់កៅអីការប្រកួត World Cup 2022 នៅប្រទេសកាតា។
    ព័រទុយហ្គាល់ ដែលជាម្ចាស់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០១៦ នឹងត្រូវប៉ះជាទួរគី ក្នុងវគ្គ Play-off ក្នុងខែមីនា មុនឈានដល់ការប្រកួតជាមួយអ៊ីតាលី នៅជុំចុងក្រោយ ដែលជាក្រុមដែលបានស្នងតំណែងពួកគេកាលពីឆ្នាំមុន ក្នុងនាមជាស្តេចបាល់ទាត់ទ្វីបអឺរ៉ុប ប្រសិនពួកគេឈ្នះក្រុមគូរប្រកួតដូចៗគ្នា។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យបានប្រាប់ ESPN Brasil ថា៖ “វាពិតជាសោក.ស្ដាយណាស់ ប្រសិនបើយើងមិនបានសម្រេចគោលដៅរបស់យើង ដែលជាការប្រកួតបាល់ទាត់ពិភពលោក”។
    Ronaldo មិនដែលខកខានក្នុងការប្រកួតពានរង្វាន់អន្តរជាតិធំៗម្ដងណាឡើយ ចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមព័រទុយហ្គាល់ក្នុងឆ្នាំ ២០០៣។ គាត់បានលេងក្នុងព្រឹត្តិការណ៍ World Cup ៤ ដង និង ៥ អឺរ៉ូ មុនពេលជួយប្រទេសរបស់គាត់ឈ្នះពានរង្វាន់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
    កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបាននិយាយថា៖ “នៅក្នុងបាល់ទាត់ និងក្នុងជីវិត យើងឆ្លងកាត់គ្រាលំបាក ប៉ុន្តែអ្វីដែលសំខាន់គឺសមត្ថភាពក្នុងការក្រោកឡើងវិញ។ យើងដឹងថាយើងមានការប្រយុទ្ធដ៏លំបាក ជាដំបូងទល់នឹងទួរគី ហើយប្រសិនបើយើងឈ្នះ ខ្ញុំគិតថាវានឹងត្រូវប៉ះជាមួយអ៊ីតាលីបន្ទាប់។ យើងនឹងមើលឃើញ។ នៅខែមីនា យើងនឹងរៀបចំ វានឹងក្លាយជាសមរភូមិ វានឹងអស្ចារ្យសម្រាប់អ្នកគាំទ្របាល់ទាត់”៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី