Robben ៖ ខ្ញុំមិនអាចចាំរហូតដល់បញ្ចប់រដូវកាលទេព្រោះខ្ញុំក៏មានគ្រួសារ ដូច្នេះខ្ញុំត្រូវតែមានផែនការជាមុន

9923

ខ្សែបម្រើប្រយុទ្ធស្លាប Arjen Robben របស់ក្លិប Bayern Munich បាននិយាយថាគាត់នៅតែគិតអំពីអណាគត់របស់គាត់នៅពេលគាត់ត្រៀមខ្លួនចាកចេញពីម្ចាស់ជើងឯក Bundesliga នាចុងរដូវកាលនេះ ។

Image result for Arjen Robben

កីឡាករសញ្ជាតិហូឡង់ Arjen Robben បានសម្រេចចាកចេញពីក្រុមយក្សរបស់អាល្លឺម៉ង់ Bayern Munich នាចុងរដូវកាលនេះ បន្ទាប់ពីចំណាយពេលដ៏អស្ចារ្យចំនួន ១០ ឆ្នាំ ក្រោយពីបានផ្ទេរពីក្លិប Real Madrid កាលពីឆ្នាំ ២០០៩ ។ ខ្សែប្រយុទ្ធកំពូលល្បឿនលឿនវ័យ ៣៤ ឆ្នាំរូបនេះបានជាសះស្បើយពីរបួសភ្លៅនាពេលថ្មីនេះបាននិយាយថាគាត់បានទទួលការផ្តល់ជូនពិសេសមួយ ស្របពេលមានទំនាក់ទំនងជាមួយក្លឹប Inter Milan ផងដែរ ។

Related image

Robben បានប្រាប់អ្នកយកព័ត៌មានថា៖ ” ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានទទួលការផ្តល់ជូនពិសេស ។ វាពិតជារវល់មែនប៉ុន្មានសប្តាហ៍ចុងក្រោយនេះជាពិសេសសម្រាប់ឪពុករបស់ខ្ញុំ ដែលជាភ្នាក់ងាររបស់ខ្ញុំ ប៉ុន្តែវាពិតជាល្អណាស់ដែលអ្នកបានដឹងថាក្លឹបមានចំណាប់អារម្មណ៍ ” ។

Related image

អតីតកីឡាកររបស់ Chelsea រូបនេះបានបន្តទៀតថា៖ ” សម្រាប់ខ្ញុំ អនាគតគឺនៅតែបើកចំហ ហើយខ្ញុំនៅតែរង់ចាំ ខ្ញុំក៏ចង់រង់ចាំផងដែរ ។ ខ្ញុំត្រូវផ្តោតទៅលើការមានកាយសម្បទារឹងមាំនិងត្រលប់ចូលលេងបាល់ទាត់ម្តងទៀត ហើយខ្ញុំមិនដឹងថាពេលណាទេ ប៉ុន្តែជាការពិតខ្ញុំត្រូវធ្វើការ​សម្រេច​ចិត្ត​មួយ ។ ខ្ញុំនឹងមិនរង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះទេ ព្រោះខ្ញុំក៏មានគ្រួសារមួយ ដូច្នេះខ្ញុំត្រូវតែរៀបចំគម្រោងទុកជាមុន ខ្ញុំមានឯកសិទ្ធិហើយពិតជាមានអំណរគុណដែលក្រុមកំពុងតែបង្ហាញពីចំណាប់អារម្មណ៍ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី