
Lionel Messi ដែលរកបាន ៩៦០,០០០ផោនក្នុងមួយសប្តាហ៍ (១,៣១លានដុល្លារ) នាំមុខគេជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក នេះបើយោងតាមកាសែត Daily Star ។ មិត្តរួមក្រុមរបស់គាត់ Neymar តាមពីក្រោយជាមួយនឹង ៦០៦,០០០ផោនក្នុងមួយសប្តាហ៍ អតីតតារាឆ្នើមរបស់ Chelsea គឺ Oscar ស្ថិតនៅលេខ៣ ដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយនឹងប្រាក់ខែ ៥៤០,០០០ផោន។ ខណៈខាងក្រោមគឺជាបញ្ជីឈ្មោះកីឡាករកំពូលទាំង១០ ដែលមានប្រាក់ខែខ្ពស់បំផុតប្រចាំឆ្នាំ២០២២នេះ៖
១. Lionel Messi (Paris Saint-Germain) – ៩៦០,០០០ផោនក្នុងមួយសប្តាហ៍ ២. Neymar (Paris Saint-Germain) – ៦០៦,០០០ផោនក្នុងមួយសប្តាហ៍
៣. Oscar (Shanghai Port) – ៥៤០,០០០ផោនក្នុងមួយសប្តាហ៍
៤. Gareth Bale (Real Madrid) – ៥២៨,០០០ផោនក្នុងមួយសប្តាហ៍
៥. Kylian Mbappe (Paris Saint-Germain) – ៤១០,០០០ផោនក្នុងមួយសប្តាហ៍
៦. Cristiano Ronaldo (Manchester United) – ៣៨៥,០០០ផោនក្នុងមួយសប្តាហ៍
៦. Kevin De Bruyne (Manchester City) – ៣៨៥,០០០ផោនក្នុងមួយសប្តាហ៍
៨. Eden Hazard (Real Madrid) – ៣៨១,០០០ផោនក្នុងមួយសប្តាហ៍
៩. Philippe Coutinho (Barcelona ខ្ចីជើងនៅ Aston Villa) – ៣៨០,០០០ផោនក្នុងមួយសប្តាហ៍
១០. David de Gea (Manchester United) – ៣៧៥,០០០ផោនក្នុងមួយសប្តាហ៍
ដោយ៖ តារា