Benzema ប្រាប់ Real ត្រង់ៗថានឹងចាកចេញ ប្រសិនបើក្លិបនៅតែបន្តចង់បានតារារូបនេះ

39597
  • Karim Benzema បានប្រាប់ Real Madrid ថាគាត់ចង់ចាកចេញពីក្លឹប ប្រសិនបើពួកគេចុះហត្ថលេខាលើ Erling Haaland ។
    ប្រភពព័ត៌មាន El Nacional បានរាយការណ៍ថា ខ្សែប្រយុទ្ធអន្តរជាតិបារាំងជើងចាស់រូបនេះ បានជូនដំណឹងដល់ប្រធានក្លិប Real Madrid លោក Florentino Perez ថាគាត់ចង់បន្តនៅ Santiago Bernabeu ទៀត។
    ប៉ុន្តែកីឡាករវ័យ ៣៤ឆ្នាំខាងលើនឹងស្វែងរកផ្លូវចេញ ប្រសិនបើក្រុមស្ដេចសនាំយក Haaland ពី Borussia Dortmund នៅរដូវកាលក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេទៅរក Kylian Mbappe ជំនួសវិញនោះ Benzema នឹងមិនជម្រុញចាកចេញពីក្លឹបនោះទេ ព្រោះគាត់មានការយល់ចិត្តគ្នាល្អជាមួយមិត្តរួមក្រុមបារាំងរបស់គាត់ កាលពីលេងនៅជម្រើសជាតិ។
    បច្ចុប្បន្ន Karim Benzema បានដើរតួនាទីយ៉ាងសំខាន់បំផុតនៅតំបន់ប្រយុទ្ធ Real Madrid និងទើបជួយក្រុមលើកពានរង្វាន់ Supercopa de España នាថ្មីៗនេះ ខណៈគិតមកទល់ពេលនេះ Real កំពុងឈរនៅកំពូលតារា Laliga ដាច់ក្រុមលេខ២ ចំនួន ៥ពិន្ទុ ជាមួយនឹងការរកគ្រាប់បាល់របស់ Benzema ២៤គ្រាប់គិតគ្រប់ការប្រកួតទាំងអស់៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី