ប្រធានក្លឹប R.Madrid និយាយថា Luka Modric សក្ដិសម​នឹង​ពាន Ballon d’Or មួយ​ទៀត

35675
  • ប្រធានក្លឹប Real Madrid បាននិយាយថា កំពូលខ្សែបម្រើអន្តរជាតិក្រូអាត Luka Modric ស័ក្តិសមឈ្នះពានបាល់មាសបន្ថែមទៀត។
    ប្រធានក្លឹប Real Madrid លោក Florentino Perez បានប្រាប់ COPE បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ដែលក្លិបរបស់គាត់គ្រងតំណែងជើងឯកថា៖ “ខ្ញុំមិនចង់អួតទេ ប៉ុន្តែ Thibaut Courtois និង Luka Modric គឺជាកីឡាករល្អបំផុតក្នុងពិភពលោកក្នុងតំណែងរបស់ពួកគេ”។
    ប្រធានក្លិបដ៏មានឥទ្ធិពលវ័យ ៧៤ឆ្នាំរូបនេះបាននិយាយទៀតថា៖ “Modric ស័ក្តិសមនឹងឈ្នះពានរង្វាន់ Ballon d’Or មួយទៀត។ អ្វីដែលគាត់ធ្វើគឺលែងធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលទៀតហើយ”។
    ទល់នឹង Athletic Bilbao ខ្សែបម្រើចាស់វស្សា Modric បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដោយបានស៊ុតបាល់បញ្ចូលទីបើកឆាក និងសកម្មយ៉ាងខ្លាំងនៅលើទីលាន។ ខ្សែបម្រើវ័យ ៣៥ឆ្នាំរូបនេះ ត្រូវបានជ្រើសរើសជា Man of the Match បន្ទាប់ពីការប្រកួតផងដែរ។
    គួររម្លឹកថា កាលពីឆ្នាំ២០១៨ Luka Modric បានឈ្នះពានរង្វាន់បុគ្គលមានឥទ្ធិពលបំផុត Ballon D’or ក្រោយបង្ហាញទម្រង់លេងល្អបំផុត ដោយបានជួយ Real Madrid ឈ្នះជើងឯកអឺរ៉ុប Champions League ៣ឆ្នាំជាប់ៗគ្នា និងជួយក្រូអាតឡើងទៅវគ្គផ្ដាច់ព្រ័ត្រ World Cup ជាលើកដំបូងរបស់គេ។ ហើយឈ្នះកាលនោះជាការបំបែកជ័យជម្នះ Ballon D’or ១០ឆ្នាំជាប់ៗគ្នារវាង Messi និង Ronaldo ផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី