Melo ៖ នៅពេលដែលកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រសរសើរអ្នក អ្នកកាន់តែមានទំនុកចិត្តខ្ពស់

11811
  • ខ្សែបម្រើ Arthur Melo របស់ក្លឹប FC Barcelona បាននិយាយថាគាត់បានរៀនសូត្រជាច្រើនពីកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ Lionel Messi ខណៈកីឡាកររូបនេះឲ្យដឹងទៀតថាខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះគឺជាអ្នកផ្ដល់ទំនុកចិត្តដល់រូបគេ ។

    Image result for Arthur Melo

    កីឡាករសញ្ជាតិប្រេស៊ីលវ័យ ២២ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប FC Barcelona កាលពីរដូវក្តៅមុនក្នុងតម្លៃខ្លួនចំនួន ៣១ លានអឺរ៉ូ ពីក្លិប Gremio ។ Arthur បានផ្តល់កិត្តិយសដល់ Messi ចំពោះការជួយឱ្យគាត់ស្រុះស្រួលជាមួយក្រុមដោយនិយាយថាតារាបាល់ទាត់អាហ្សង់ទីនរូបនេះបានផ្តល់ឱ្យគាត់នូវទំនុកចិត្តដែលត្រូវការដើម្បីស្វែងរកផ្លូវរបស់គាត់នៅក្លឹបកំពូលរបស់ពិភពលោក ។

    Image result for Arthur Melo with Lionel Messi

    យោងតាមផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍ Globoesporte កីឡាករ Arthur បាននិយាយថា៖ ” និយាយដោយស្មោះត្រង់ ខ្ញុំមិនរំពឹងថាវាជាបុរសម្នាក់ដែលខ្ញុំកោតសរសើរទេ ហើយនៅក្នុងគំនិតរបស់ខ្ញុំនិងមនុស្សជាច្រើនទៀតគាត់គឺជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ ” ។

    Related image

    តារារបស់ប្រេស៊ីលរូបនេះបន្តឲ្យដឹងទៀតថា៖ ” គាត់បានផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តជាច្រើន គាត់បានជួយខ្ញុំក្នុងការហ្វឹកហាត់និងនៅក្នុងការប្រកួត ប្រសិនបើកីឡាករល្អបំផុតនៅលើពិភពលោកសរសើរអ្នក ខ្ញុំគិតថាវាផ្តល់ឱ្យអ្នកនូវទំនុកចិត្តបន្ថែម ។ ខ្ញុំពិតជាមានអំណរគុណចំពោះពាក្យសម្ដីនិងអាកប្បកិរិយាដែលគាត់មានជាមួយខ្ញុំ និងមនុស្សគ្រប់គ្នានៅក្នុងបន្ទប់សំលៀកបំពាក់ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី