កប់! ក្លិបសេដ្ឋី Newcastle ដាក់សំណើរធំទៅកាន់ក្លិបអ្នកមាន PSG ដើម្បីនាំយក Navas

19839
  • ក្លិបសេដ្ឋី Newcastle United ចង់នាំយកអតីតអ្នកចាំទី Real Madrid ម្នាក់ពីក្លិបបារាំង PSG ដើម្បីសង្គ្រោះក្រុមគេចផុតពីតំបន់គេកាត់ចោល។
    Newcastle United កំពុងគិតអំពីការព្យាយាមចុះហត្ថលេខាលើ Keylor Navas ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករានេះ ប៉ុន្តែការសាកសួររបស់ពួកគេត្រូវបានបដិសេធភ្លាមៗដោយ Paris Saint-Germain នេះបើយោងតាម RMC Sport ។
    Keylor Navas ត្រូវបានក្លិបអ្នកមានបារាំង PSG នាំយកពីក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងឆ្នាំ២០១៩ ក្រោយក្លិប Laliga ទិញបានកំពូលអ្នកចាំទីអន្តរជាតិប៊ែលហ្ស៊ិក Thibaut Courtois ពីក្រុមតោខៀវ Chelsea ក្រោយចាយពេល ៥ឆ្នាំនៅលើទឹកដី Santiago Bernabéu អ្នកចាំទីឆ្នើមរូបនេះបានជួយ Real លើកពានជើងឯកអឺរ៉ុប ៣រដូវកាលជាប់ៗគ្នា និងជើងឯកអេស្ប៉ាញ ១លើក។
    អនាគតរបស់អ្នកចាំទីអន្តរជាតិកូស្តារីកាវ័យ ៣៥ឆ្នាំខាងលើ ហាក់ប្រឈមនឹងហានិភ័យ បន្ទាប់ពី PSG បាននាំយកអ្នកចាំទដៃស្អិតសញ្ជាតិអ៊ីតាលី Gianluigi Donnarumma ពីក្លិប AC Milan កាលពីរដូវក្ដៅមុន ហើយជាមួយនឹងថ្វីដៃចាំទីដ៏ឆ្នើមរបសតារាវ័យ ២២ឆ្នាំរូបនេះ ធ្វើឱ្យកៅអីជម្រើសដំបូងរបស់ Navas បាត់បង់មួយភាគធំ និងប្រឈមបាត់បង់ទាំងស្រុងផងដែរ ប្រសើបើទម្រង់លេង Navas ធ្លាក់ចុះទៅតាមវ័យនោះ៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី