
ថ្ងៃទី ២៣ ខែ កុម្ភៈស្អែកនេះ ការប្រកួតរវាងកីឡាករម្ចាស់ផ្ទះមីយ៉ាន់ម៉ា Phoe Thaw និងកីឡាករចាស់វស្សាកម្ពុជា សរ សី នឹងចាប់ផ្ដើមហើយ នាកីឡដ្ឋានក្នុងសាល Thuwunna Indoor Stadium ឯទីក្រុងយាំងហ្គោន។
Phoe Thaw ជាកីឡាករ MMA លំដាប់ប្រទេសប្រទេសមីយ៉ាន់ម៉ាមួយរូប បន្ទាប់ពីមិត្តរួមជាតិ Aung La N Sang ដែលជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ One Championship។ ឆ្លងកាត់៥ប្រកួតក្នុងទ្រង់កន្លងទៅ Phoe Thaw មិនដែលស្គាល់ជាតិចាញ់ឡើយ។ តែសម្រាប់ជ័យជម្នះទាំងអស់នោះ Phoe Thaw ធ្លាប់តែផ្ដួលមិត្តរួមជាតិ មិនដែលប្រកួតអន្តរជាតិទេ។
ងាកទៅជើងខ្លាំងកម្ពុជាវិញ សរ សីខកខានឡើងសង្វៀនយូរដែរហើយ បន្ទាប់ពីជាប់ភារកិច្ចបង្ហាត់គុនខ្មែរនៅប្រទេសជប៉ុនជាង២ឆ្នាំ។ យ៉ាងណានេះមិនមែនជាលើកដំបូងទេដែលកីឡាករវ័យជ្រេនេះចូលប្រកួត One Championship។ ប្រវត្តិប្រកួត MMA សរ សីធ្លាប់ប្រកួត៤ដង ឈ្នះ ៣ ចាញ់១ ។
ដោយ៖ តារា