Salah មិនសប្បាយចិត្តនឹងសំណើកុងត្រាថ្មីរបស់ Liverpool ព្រោះចង់បានប្រាក់ខែស្មើរ Ronaldo

21578
  • Mohamed Salah មិនសប្បាយចិត្តនឹងសំណើថ្មីរបស់ Liverpool ដែលផ្ដល់ជូនដល់ខ្លួនសម្រាប់កុងត្រាថ្មីនោះទេ។
    Mohamed Salah ឈានដល់ ១៨ខែចុងក្រោយនៃកិច្ចព្រមព្រៀងរបស់គាត់នៅ Liverpool ហើយខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប មិនសប្បាយចិត្តនឹងសំណើរបស់ក្រុមហង្សក្រហម ក្នុងការបន្តកិច្ចសន្យាដែលមានតម្លៃ ២៣ លានអឺរ៉ូក្នុងមួយឆ្នាំនោះទេ ព្រោះគាត់ចង់ទទួលបានប្រាក់ខែប្រហែលនឹងខ្សែបម្រើរបស់មេឃខៀវ Manchester City កីឡាករ Kevin De Bruyne និង Cristiano Ronaldo របស់ Manchester United ដែលរកបាន ២៦ លានអឺរ៉ូក្នុងមួយឆ្នាំ។
    Mohamed Salah ជាកីឡាករលេចធ្លោជាងគេនៅ Premier League នារដូវកាលនេះ និងកំពុងស្ថិតនៅលើរ៉ាដារបស់ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុបដូចជា Real Madrid, Barcelona និង PSG ជាដើម ជាមួយការបង្ហាញខ្លួនចំនួន ២៦ប្រកួតស៊ុតបញ្ចូលទី ២៣គ្រាប់សម្រាប់ Liverpool នៅរដូវកាលនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី