ក្លឹបតោខៀវ Chelsea ប៉ងនាំយក Karim Benzema មកជំនួសកន្លែង Alvaro Morata

15547
  • យោងតាមការសែតដ៏ល្បី The Mirror បានចុះផ្សាយឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងចាប់អារម្មណ៍នាំយកខ្សែប្រយុទ្ធកណ្ដាល Karim Benzema របស់ក្លឹបធិរាជសរ Real Madrid ដើម្បីទៅពង្រីកនៅផ្នែកប្រយុទ្ធរបស់ពួកគេ ។

    Image result for Karim Benzema

    កីឡាករសញ្ជាតិបារាំងវ័យ ៣១ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបានចំនួន ៧ គ្រាប់ និងបានបញ្ចូនឲ្យមិត្តរួមក្រុមស៊ុតបានចំនួន ៣ ដងក្នុងការបង្ហាញខ្លួនចំនួន ១៨ ប្រកួតនៅក្នុងក្របខ័ណ្ឌ La Liga នារដូវកាលនេះ ខណះខ្សែប្រយុទ្ធរូបនេះនាពេលថ្មីៗនេះត្រូវបានផ្សាភ្ជាប់ទៅនឹងការផ្លាស់ទៅកាន់កីឡដ្ឋាន Stamford Bridge ផងដែរ ។

    Image result for Alvaro Morata

    ក្រុមតោខៀវ Chelsea កំពុងសង្ឃឹមថានឹងអាចស្វែងរកខ្សែប្រយុទ្ធឆ្នើមម្នាក់ដើម្បីទៅជំនួសកីឡាករ Alvaro Morata ខណះដែលអតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid និង Juventus រូបនេះហាក់ដូចជាបង្ហាញទម្រង់លេងមិនល្អទាល់តែសោះនារដូវកាល ២០១៨/២០១៩ នេះ បើទោះបីជាខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបានចំនួន ២ គ្រាប់ម្នាក់ឯងទល់នឹងក្រុម Nottingham Forest ក្នុងជុំទី ៣ នៃក្របខ័ណ្ឌ FA Cup យ៉ាងណាក៏ដោយ ហើយកីឡាករអេស្ប៉ាញរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លឹប Sevilla យ៉ាងខ្លាំងក្នុងរយះពេលថ្មីៗនេះផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី