លេចឮថា Arsenal កំពុងលួ.ចចរចាស្ងាត់ៗ ជាមួយខ្សែប្រយុទ្ធជើងចាស់ Diego Costa

19284
  • Arsenal ត្រូវបានគេរាយការណ៍ថា បានពិភាក្សាក្រៅផ្លូវការជាមួយអតីតខ្សែប្រយុទ្ធ Chelsea កីឡាករ Diego Costa ។
    កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានគេរំពឹងថា នឹងចាកចេញពី Atletico Mineiro ក្នុងខែនេះ ហើយ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ៥ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៩ ប្រកួតសម្រាប់ក្រុមនៅអាមេរិកខាងត្បូងក្នុងរដូវកាលនេះ ខណៈអតីតកីឡាករជម្រើសជាតិប្រេស៊ីល និងអេស្ប៉ាញខាងលើកំពុងស្វែងរកក្លឹបថ្មីលេង។
    វែបសាយកីឡា Goal បានបញ្ជាក់ថា ក្រុមរបស់លោក Mikel Arteta អាចធ្វើការទាក់ទងសម្រាប់អតីតខ្សែប្រយុទ្ធនៃក្របខណ្ឌ Premier League ដែលបានស៊ុតបញ្ចូលទីចំនួន ៥២ គ្រាប់ក្នុង ៨៩ ប្រកួតលើកចុងក្រោយដែលគាត់លេងនៅ Chelsea។
    ក្លឹបប្រេស៊ីល Corinthians និង Sao Paulo ក៏ដូចជាក្រុមនៅក្របខណ្ឌ La Liga ក្លឹប Cadiz ក៏កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់ខ្សែប្រយុទ្ធជើងចាស់រូបនេះផងដែរ ជាមួយការផ្ទេរដោយគ្មានតម្លៃខ្លួន៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី