ក្លឹបយក្សនៅប្រទេសអារ៉ាប់រួមមួយហ៊ានឱ្យប្រាក់ឈ្នួលចំនួន ៦០ លានអឺរ៉ូក្នុង១ឆ្នាំទៅឱ្យ Ronaldo

23724
  • ក្លឹបបាល់ទាត់មួយនៅប្រទេសអេមីរ៉ាតអារ៉ាប់រួមបានធ្វើការផ្តល់ជូនដ៏ធំបំផុតមួយដល់កីឡាករ Cristiano Ronaldo ។ វាត្រូវបានគេរាយការណ៍ថាក្លឹបនៅប្រទេសអេមីរ៉ាតមួយចំនួនត្រៀមផ្តល់ប្រាក់បៀវត្សចំនួនរហូតដល់ ៦០ លានអឺរ៉ូក្នុងមួយឆ្នាំឱ្យ Ronaldo នៅក្នុងការដេញថ្លៃដើម្បីល្បួងកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះទៅលេងនៅក្នុងទឹកដីអារ៉ាប់រួមដែលមានលីគឈ្មោះថា UAE Pro League នៅដើមរដូវកាលក្រោយ ។

    Image result for Cristiano Ronaldo

    ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលដែលមានរហ័សនាមថា CR7 ដែលបានផ្ទេរទៅកាន់ប្រទេសអ៊ីតាលីកាលពីដើមរដូវកាលដោយចូលរួមជាមួយក្លឹបសេះបង្កង់ Juventus ពីក្លឹប Real Madrid ជាមួយតម្លៃខ្លួន ១១៧ លានដុលារ ។  Ronaldo បានស្ថិតនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីដើមសប្តាហ៍មុនដើម្បីទទួលបានពានរង្វាន់គ្រាប់បាល់ល្អបំផុត និងកីឡាករល្អបំផុត ពីកម្មវិធី Globe Soccer Awards ហើយត្រូវបានក្លឹបនៅប្រទេសដែលសម្បូធនធានមួយនេះហ៊ានផ្តល់ជូនប្រាក់ឈ្នួលច្រើននាពេលបច្ចុប្បន្នចំនួនពីរដងដែលរូបគេកំពុងទទួលបាននៅក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus ចំនួន ៣០ លានអឺរ៉ូប៉ុណ្ណោះ ។

    Related image

    ទូរទស្សន៍ Emirates 24/7 បានឲ្យដឹងថា Cristiano Ronaldo បានទទួលការផ្តល់ជូនទ្វេដងនូវប្រាក់ឈ្នួលប្រចាំឆ្នាំរបស់គាត់នៅក្លឹប Juventus ប្រសិនបើខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះសម្រេចចូលរួមជាមួយក្លឹបបាល់ទាត់នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួមមួយនៅរដូវកាលក្រោយ ។ Ronaldo កំពុងតែមានរដូវកាលដ៏អស្ចារ្យជាមួយនឹងក្លឹប Juventus F.C ដោយស៊ុតបញ្ចូលទីបានចំនួន ១៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៩ ប្រកួតក្នុងក្របខ័ណ្ឌ Serie A និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានចំនួន ៦ លើកផងដែរ ។

    Image result for Cristiano Ronaldo win Globe Soccer Awards

    ស្របពេលកិច្ចសន្យាបច្ចុប្បន្នរបស់ Cristiano Ronaldo ជាមួយក្លឹបដែលមានហ័សនាមថា The Old Lady នឹងដំណើរការរហូតដល់ខែ មិថុនា ឆ្នាំ ២០២២ ឯណោះដែលពេលនោះគាត់នឹងមានអាយុ ៣៧ ឆ្នាំ ហើយប្រសិន Ronaldo រូបនេះផ្ទេរទៅលេងនៅទីក្រុងឌូបៃពិតមែននោះនឹងធ្វើឲ្យគេក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ខណះ Lionel Messi ដែលជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្នទទួលបានត្រឹមតែចំនួន ៤០ លានអឺរ៉ូក្នុងមួយរដូវកាលប៉ុណ្ណោះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី