Real Madrid ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើតារាជើងស៊ុត Piatek នៅក្របខ័ណ្ឌ Serie A

6075

ក្លឹប Real Madrid ត្រូវបានគេនិយាយថាកំពុងសម្លឹងនាំយកខ្សែប្រយុទ្ធឆ្នើមនៅក្នុងក្របខ័ណ្ឌ Serie A កីឡាករ Krzysztof Piatek នាខែមករានេះដើម្បីដោះស្រាយវិបត្តិក្នុងការរកគ្រាប់បាល់ បន្ទាប់ពីតារាជើងស៊ុត Cristiano Ronaldo ផ្លាស់ទៅកាន់ក្លឹបយក្សអ៊ីតាលី Juventus កាលពីដើមរដូវកាលនេះ ។

Image result for Krzysztof Piatek

ហើយកីឡាកររូបនេះគឺជាជម្រើសមួយក្នុងចំណោមជម្រើសដែលអាចធ្វើទៅបានរបស់លោក Florentino Perez ក្នុងការធ្វើឱ្យក្លិប Real Madrid រស់ឡើងវិញ ។ អ្នកគាំទ្រកំពុងតែទទូចសុំឱ្យខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះមកចាប់ដៃគូរជាមួយនឹងកីឡាករ Gareth Bale និង Karim Benzema ដែលពួកគេទាំងពីមិនសូវអាចគ្រាប់បាល់បានច្រើន ហើយប្រហែលជា Piatek គឺជាចម្លើយទៅនឹងបញ្ហារបស់ពួកគេ ។

Related image

ក្រុមម្ចាស់ជើងឯក Champions League ត្រូវបានគេរាយការណ៍ថាគ្រោងនឹងធ្វើសំណើរខ្ចីជើងជូនដល់កីឡាកររូបនេះជាមួយនឹងជម្រើសកិច្ចសន្យាជាអចិន្រ្តៃយ៍នៅពេលក្រោយផងដេរ ។ ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះបានផ្ទេរពីក្លិប Cracovia Krakow របស់លីគកំពូលប៉ូឡូញទៅកាន់ក្លឹប Genoa នៃក្របខ័ណ្ឌ Serie A កាលពីរដូវក្តៅមុនជាមួយតម្លៃខ្លួនត្រឹមតែ ៤,៥ លានអឺរ៉ូប៉ុណ្ណោះ ប៉ុន្តែត្រូវបានគេដឹងថាក្រុមប្រឹក្សាភិបាលរបស់ក្លិបអ៊ីតាលីមួយនេះអាចនឹងលក់រូបគេជាមួយតម្លៃដ៏ខ្ពស់បំផុតមួយ ។

Image result for Krzysztof Piatek

កីឡាករ Krzysztof Piatek បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យនៅក្នុងប្រទេសអ៊ីតាលីដោយស៊ុតបញ្ចូលទីបានចំនួនរហូតដល់ ១៩ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២១ ប្រកួតសម្រាប់ក្លឹប Genoa នារដូវកាល ២០១៨/២០១៩ នេះ ខណះក្លឹប Real Madrid ស៊ុតបញ្ចូលទីសរុបបានត្រឹមតែ ២៦ គ្រាប់តែប៉ុណ្ណោះនារដូវកាលនេះនៅក្នុងក្របខ័ណ្ឌ La Liga ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី