Modric ចង់ចូលរួមជាមួយ Inter Milan បន្ទាប់ពីបរាជ័យក្នុងការបន្តកិច្ចសន្យាថ្មីជាមួយ Real Madrid

31605
  • បើតាមសារពត៌មានល្បីៗមួយចំនួននៅក្នុងប្រទេសអ៊ីតាលីបានរាយការណ៍ថា ខ្សែបម្រើឆ្នើម Luka Modric មានបំណងផ្ទេរទៅកាន់កីឡដ្ឋាន San Siro បន្ទាប់ពីបរាជ័យក្នុងការបន្តកុងត្រាថ្មីជាមួយក្លឹបអធិរាជស Real Madrid ។

    Image result for Luka Modric

    ខ្សែបម្រើកណ្ដាលសញ្ជាតិក្រូអាតវ័យ ៣៣ ឆ្នាំ Luka Modric គឺជាគោលដៅកំពូលសម្រាប់ក្លឹបយក្សរបស់អ៊ីតាលី Inter Milan ក្នុងរយះពេលមួយឆ្នាំចុងក្រោយនេះ ។ កាលពីឆ្នាំ ២០១៨ ពួកគេបានធ្វើការផ្តល់ជូនដ៏ពិសេសមួយដល់ប្រធានក្លឹប Real Madrid លោក Florentino Perez សម្រាប់ការផ្ទេរ Modric ប៉ុន្តែត្រូវបានគេដឹងថាលោកបានបដិសេធទាក់ទងទៅនឹងការផ្ទេរភ្លាមៗផងដែរ ខណះ Inter Milan មិនបោះបង់បំណងរបស់ពួកគេនោះឡើយក្នុងការនាំយកកីឡាករូបនេះ ។

    Image result for Luka Modric

    ហើយ Modric ហាក់ដូចជាមានបំណងចង់ផ្លាស់ទៅកាន់ទឹកដីប្រទេសអ៊ីតាលីផងដែរដើម្បីធ្វើដំណើរផ្សងព្រេងមួយផ្សេងទៀតមុនពេលចូលនិវត្តន៍ ។ បន្ទាប់ពីការបរាជ័យចុងក្រោយក្រោមថ្វីជើងក្រុម Real Sociedad គាត់បានបង្ហាញពីគំនិតរបស់គាត់នៅលើវិបត្តិនាពេលបច្ចុប្បន្ននៅទីក្រុងម៉ាឌ្រីដដែលហាក់ដូចជាបាត់បង់និងធ្លាក់ទឹកចិត្ត ហើយត្រូវបានគេជឿជាក់ថាគាត់កំពុងពិចារណ៍ក្នុងការចាកចេញពីកីឡដ្ឋាន Santiago Bernabeu នាពេលខាងមុខនេះផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី