Juventus បានបដិសេធសំណើរបស់ក្លឹប Manchester City សម្រាប់ការចង់បាន Paulo Dybala

16109

កីឡាករ Paulo Dybala ត្រូវបានក្លឹបកំពូលៗនៅអ៊ឺរ៉ុបដូចជាក្លឹប Manchester City , Paris Saint-Germain , Bayern Munich , Manchester United និង Real Madrid ដែលត្រូវបាននិយាយថាសុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករូបនេះ ។ ខណះបើយោងតាមការសែត Tuttosport បានអះអាងថារាល់ការដេញថ្លៃទាំងអស់ត្រូវបានបដិសេធភ្លាមៗដោយក្លឹប Juventus ដែលក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A មួយនេះគ្មានបំណងលក់ខ្សែប្រយុទ្ធដែលពោពេញទៅដោយទេពកោសល្យសញ្ញាជាតិអាហ្សង់ទីនរូបនេះនោះឡើយ ។

Image result for Paulo Dybala

ក្លឹបសេះបង្កង់ Juventus ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនរួចរាល់ហើយដោយបានកំណត់តម្លៃខ្លួនយ៉ាងហោចណាស់ត្រឹមចំនួន ៩០ លានផោនដើម្បីឲ្យលើសចំនួនទឹកប្រាក់ ៨៩ លានផោនដែលពួកគេបានទទួលសម្រាប់ការលក់កីឡាករ Paul Pogba ឱ្យទៅក្លឹបបីសាចក្រហម Manchester United កាលពីឆ្នាំ ២០១៦ ។

Image result for Paulo Dybala

ទោះបីជា Dybala ត្រូវបានគេធ្វើឱ្យមានតួនាទីខុសគ្នាបន្តិចក្នុងរដូវកាលនេះបន្ទាប់ពីការមកដល់របស់ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលកីឡាករ Cristiano Ronaldo យ៉ាងណាក៏ដោយក៏តារាវ័យ ២៥ ឆ្នាំរូបនេះនៅតែអាចរកគ្រាប់បាល់បាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ២៣ ប្រកួតសម្រាប់ក្រុមរហ័សនាម Old Lady ដោយចំនួន ២ គ្រាប់នៅក្នុងក្របខ័ណ្ឌ Serie A និង ៥ គ្រាប់នៅក្នុងក្របខ័ណ្ឌ Champions League ។

Image result for Paulo Dybala

សមាជិករបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះត្រូវបានគេយល់ថាកំពុងរីករាយជាមួយក្រុម Juventus ប៉ុន្តែអាចនឹងពិចារណាចាកចេញ ប្រសិនបើមានក្លឹបយក្សៗមួយចំនួននៅក្នុងទ្វីបអឺរ៉ុបមកគោះទ្វារចង់បានរូបគេ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី