Mohamed Salah ឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំទ្វីបអាហ្វ្រិកជាលើកទី ២ ជាប់គ្នា!!!

13438
  • Mohamed Salah ត្រូវបានគេបោះឆ្នោតឲ្យជាប់ជាកីឡាករឆ្នើមប្រចាំទ្វីបអាហ្រ្វិកជាលើកទី ២ ជាប់ៗគ្នា ។ Salah បានការពារពានរង្វាន់របស់គាត់ក្រោយពីស៊ុតបញ្ចូលទីបានចំនួន ៤៤ គ្រាប់សម្រាប់ក្រុម Liverpool និងអេហ្ស៊ីបប្រចាំឆ្នាំ ២០១៨ ។

    Image result for Salah retains CAF African Player of the Year gong

    ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះក៏បានឈ្នះស្បែកជើងមាសប្រចាំក្របខ័ណ្ឌ Premier League រដូវកាល ២០១៧-១៨ ផងដែរ បន្ទាប់ពីស៊ុតបញ្ចូលទីចំនួន ៣២ គ្រាប់ ។ មិត្តរួមក្រុមរបស់គេនៅហង្សក្រហមគឺកីឡាករ Sadio Mane និងកីឡាករ Pierre-Emerick Aubameyang របស់ក្លឹបកាំភ្លើងធំ Arsenal ក៏បានស្ថិតនៅក្នុងបេក្ខភាព ៣ នាក់ចុងក្រោយនៃពានរង្វាន់នេះផងដែរ ។

    Image result for Salah retains CAF African Player of the Year gong

    ជ័យលាភីកីឡាករឆ្នើមប្រចាំឆ្នាំរបស់ទ្វីបអាហ្រ្វិកនេះគឺជាការឈ្នះលើកទី ២ ជាប់ៗគ្នា របស់ Mohamed Salah ដែលមានន័យថាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹបហងក្រហម Liverpool រូបនេះបានឈ្នះពានរង្វាន់នេះសរុបចំនួន ៣ លើកមកហើយក្នុងអាជីពរបស់គេមកទល់នឹងពេលនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី