មេធំថ្មី Man Utd គ្រោងកោះហៅ Ronaldo មកនិយាយគ្នា ក្រោយបង្ហាញអាកប្បកិរិយាមិនល្អ

23428
  • យោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថា ប្រធានក្លឹបថ្មី Manchester United លោក Richard Arnold នឹងជួបជាមួយ Cristiano Ronaldo ដើម្បីពិភាក្សាអំពីអនាគតរបស់កីឡាករជើងចាស់រូបនេះ។
    ជាមួយនឹងក្រុមបិសាចក្រហម Man Utd ដែលកំពុងតស៊ូ ដើម្បីមានសិទ្ធិសម្រាប់ការប្រកួតប្រជែងពានរង្វាន់លំដាប់ទី១ អឺរ៉ុប Champions League នៅរដូវកាលក្រោយ Ronaldo អាចនឹងចាកចេញនៅរដូវក្តៅ ដោយមិនសប្បាយចិត្តបន្ទាប់ពីត្រូវបានគ្រូបង្វឹកផ្លាស់រូបគេចេញ ក្នុងជ័យជម្នះនាពាក់កណ្តាលសប្តាហ៍នេះ លើក្រុម Brentford ។
    នាយកប្រតិបត្តិថ្មីរបស់ទឹកដី Old Trafford ត្រូវបានគេរាយការណ៍ថា នឹងអង្គុយពិភាក្សាជាមួយ Ronaldo នៅប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីព្យាយាមដោះស្រាយបញ្ហា និងរក្សាតារាវ័យ ៣៦ ឆ្នាំខាងលើនៅក្លឹបលើសពីរដូវកាលនេះ។
    Ronaldo ដែលនឹងឈានចូលវ័យ ៣៧ឆ្នាំនាខែកុម្ភៈ មួយរយៈចុងក្រោយនេះបង្ហាញការមិនសប្បាយចិត្តជាខ្លាំងសម្រាប់ការប្រកួតអាជីពនៅក្រុមបិសាចក្រហម លើកទីពីរនេះ ដោយសមត្ថភាពក្រុមមិនអាចប្រជែងពានរង្វាន់ជាមួយក្លិបធំៗផ្សេងទៀតបាន ដោយគិតមកត្រឹមពេលនេះក្រុមលោក Ralf Rangnick នៅឆ្ងាយពីតំបន់កំពូលទាំង៤ បើទោះបីជាពួកគេស្ថិតនៅវគ្គ ១៦ក្រុមចុងក្រោយ UCL នារដូវកាលនេះក៏ដោយ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី