
Anthony Martial កំពុងតែជម្រុញការចាកចេញពី Manchester United នៅក្នុងទីផ្សារខែមករា ប៉ុន្តែមិនមែនសម្រាប់ក្រុមនៅ Premier League នោះទេ។
យោងតាមអ្នកការសែតដ៏ល្បីល្បាញដែលអាចទុកចិត្តបានលោក Fabrizio Romano បានចេញមកអះអាងថា កីឡាករអន្តរជាតិបារាំង មិនចាប់អារម្មណ៍ក្នុងការខ្ចីជើងទៅលេងនៅក្លឹបអង់គ្លេសមួយណាផ្សេងទៀតនោះទេ ក្រោយពីទឹកដី Old Trafford។
ក្រុមកំពូលពីរនៅក្របខណ្ឌ La Liga ដូចជាក្លិប Barcelona និង Sevilla រួមជាមួយក្លឹបយក្សនៃក្របខណ្ឌ Serie A ក្រុមសេះបង្កង់ Juventus បច្ចុប្បន្នគឺជាគោលដៅសក្តានុពលទាំងបី សម្រាប់កីឡាករវ័យ ២៨ ឆ្នាំក្នុងខែមករានេះ។
ទោះជាយ៉ាងណា Manchester United ក៏មានសំណើរជាច្រើនសម្រាប់ខ្សែប្រយុទ្ធកណ្ដាលខាងលើផងដែរ។ ក្រុមបិសាចក្រហម កំពុងស្នើសុំក្លិបដែលចង់បាន Martial បើកប្រាក់ខែទាំងមូលដល់តារារូបនេះ ដែលមានតម្លៃ ២៥០,០០០ផោនក្នុងមួយសប្តាហ៍ បន្ថែមពីលើថ្លៃកម្ចី ដែលនេះធ្វើឱ្យក្លិបចង់បានរាងរារែកចិត្តក្នុងការផ្ទេរយកកីឡាករលេខ៩ រូបនេះ៕
ដោយ៖ វិទូ