Aubameyang បានសារភាពថាបន្ទាប់ពីក្រុមរបស់ខ្លួនចាញ់ Liverpool វាគឺជាខែដ៏ល្អបំផុត

13919
  • តារាឆ្នើមរបស់ក្លឹប Arsenal កីឡាករ Pierre-Emerick Aubameyang បានសារភាពថាបន្ទាប់ពីក្រុមរបស់គាត់ចាញ់ក្លឹប Liverpool វាគឺជាខែដ៏ល្អបំផុតសម្រាប់រូបគេ ។ ក្រុមកាំភ្លើងធំ Arsenal ត្រូវបានហង្សក្រហម Liverpool បំបាក់ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥-១ កាលពីថ្ងៃទី ២៩ ខែ ធ្នូ ដោយកីឡាករ Roberto Firmino រកបានហ៊ែកទ្រីកនៅក្នុងកីឡដ្ឋាន Anfield ។

    Related image

    Aubameyang មានបានស៊ុតបញ្ចូលទីបាននោះឡើយនៅក្នុងកីឡដ្ឋាន Anfield ក៏ដោយក៏ Aubameyang បានរកគ្រាប់បាល់ច្រើនឡើងវិញក្នុងខែធ្នូដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់និងបញ្ចូនឲ្យមិត្តរួមក្រុមស៊ុតបានចំនួន ២ ដងផងដែរក្នុងការបង្ហាញខ្លួនចំនួន ៨ ប្រកួតចុងក្រោយមកនេះ ។

    Image result for Pierre-Emerick Aubameyang

    កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ក្រុមកាំភ្លើងធំ Arsenal ដោយនិយាយថា៖ ” សូមអរគុណ!!! ក្រោយពីការប្រកួតនៅក្នុងទីក្រុង Liverpool វាជាខែដ៏ល្អបំផុត ” ។

    Image result for Pierre-Emerick Aubameyang vs liverpool

    ខ្សែប្រយុទ្ធរូបនេះបានស្ថិតក្នុងទម្រង់លេងដ៏ល្អសម្រាប់រដូវកាលនេះ ខណៈពេលដែលរូបគេកំពុងឈរនៅលើកំពូលតារាងនៃអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងក្របខ័ណ្ឌ Premier League ដោយស៊ុតបញ្ចូលទីចំនួន ១៤ គ្រាប់ដែលស្មើរគ្នាទៅនឹង Harry Kane របស់ក្លឹប Tottenham Hotspur ។ Aubameyang ស៊ុតបញ្ចូលទីបានចំនួន ១៦ គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹបកាំភ្លើងធំ Arsenal នារដូវកាល ២០១៨/២០១៩ នេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី