Buffon សារភាពថាខ្លួនមានជម្ងឺធ្លាក់ទឹកចិត្តនៅគ្រាដំបូងនៃអាជីពរបស់គេនៅ Juventus

10518
  • Gianluigi Buffon បាននិយាយថាគាត់បានទទួលរងនូវការធ្លាក់ទឹកចិត្តនៅដើមដំបូងនៃអាជីពរបស់គាត់នៅក្នុងក្លឹបសេះបង្កង់ Juventus ដោយគ្មាននរណាចាប់អារម្មណ៍នឹងលោកឡើយ ។

    Related image

    អ្នកចាំទីចាស់វស្សាវ័យ ៤០ ឆ្នាំរូបនេះបានផ្ទេរមកចូលរួមជាមួយក្លឹប Paris Saint-Germain កាលពីរដូវក្តៅមុន បន្ទាប់ពីអស់កុងត្រាជាមួយក្លឹប Juventus ដែលជាទីកន្លែងដែលគាត់ទទួលបានជោគជ័យបំផុតដែលចំណាយស្ទើរតែពេញមួយអាជីពរបស់គាត់ដោយចំណាយពេលអស់ ១៧ ឆ្នាំ ទោះបីជាបច្ចុប្បន្ន Buffon មានវ័យចំណាស់ទៅហើយយ៉ាងណាក្ដីក៏លោកនៅតែត្រូវបានគេចាត់ទុកជាអ្នកចាំទីដ៏ល្អបំផុតរបស់ពិភពលោកម្នាក់ផងដែរ ។

    Image result for Gianluigi Buffon

    ទោះជាយ៉ាងណាក៏ដោយវាមិនតែងតែងាយស្រួលទេសម្រាប់ការចាប់អាជីពដំបូងរបស់អ្នកចាំទីដែលបានជួយឲ្យអ៊ីតាលីលើកពាន FIFA World Cup កាលពីឆ្នាំ ២០០៦ ដោយលោកបាននិយាយថាគាត់បានឆ្លងកាត់ភាពលំបាកជាច្រើន បន្ទាប់ពីបានចូលរួមជាមួយក្លឹបសេះបង្កង់ Juventus ពីក្លឹប Parma កាលពីឆ្នាំ ២០០១ ។

    Related image

    Buffon បានប្រាប់ Vanity Fair ថា៖ ” សម្រាប់រយៈពេលពីរបីខែអ្វីៗគ្រប់យ៉ាងស្ទើរតែឈប់ដំណើរការ ។ វាហាក់ដូចជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំទេ ដោយគ្រាន់តែជាកីឡាករបាល់ទាត់ដែលខ្ញុំតំណាង ។ វាហាក់ដូចជាមនុស្សគ្រប់គ្នាសួរអំពី Buffon ហើយគ្មាននរណាម្នាក់និយាយពី Gigi នោះទេ វាគឺជាពេលវេលាដ៏លំបាកមួយ ” ។

    Image result for gianluigi buffon 2001

    Gianluigi Buffon ត្រូវបានអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ទទួលស្គាល់ថាជាអ្នកចាំទីឆ្នើមបំផុតម្នាក់នៅក្នុងពិភពលោក ដោយបានឲ្យក្រុមជម្រើសជាតិអ៊ីតាលីលើកពានរង្វាន់ FIFA World Cup កាលពីឆ្នាំ ២០០៦ និងជួយឲ្យក្លឹបសេះបង្កង់ Juventus ឈ្នះពានជាច្រើនដូចជា ក្របខ័ណ្ឌ Serie A ចំនួន ៩ ដង , Serie B មួយដង , Coppa Italian ចំនួន ៤ លើក និងពាន Supercoppa Italiana ចំនួន ៥ ដង ផងដែរក្នុងការបង្ហាញខ្លួនចំនួន ៥០៩ ប្រកួតមុនពេលផ្លាស់ទៅកាន់ក្របខ័ណ្ឌ Ligue 1 ចូលរួមជាមួយក្លឹប Paris Saint-Germain កាលពីដើមរដូវកាលនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី