បេក្ខភាពឡើងមកលេងនៅលីគកំពូលកម្ពុជានារដូវកាលថ្មី ២០១៩ នេះមានចំនួន ៣ ក្រុម

23058
  • ខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថាមានក្លឹបចំនួន ៣ ដែលជាបេក្ខភាពឡើងមកលេងនៅលីគកំពូលកម្ពុជា ឬ Metfone Cambodian League នារដូវកាលថ្មី ២០១៩ ខាងមុខនេះ ។

    លោក ឆាំង ពិសិដ្ឋ ដែលជាលេខាធិការប្រតិបត្តិនៃគណៈកម្មការការប្រកួតកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា ដោយយោងតាមកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជានាពេលថ្មីៗនេះក្លឹបដែលឡើងមកលេងនៅលីគកំពូលកម្ពុជានាឆ្នាំ ២០១៩ គឺជាក្រុមដែលត្រូវប្រកួតវគ្គជម្រុះនៃក្របខ័ណ្ឌ ក១ ប៉ុន្តែដោយសារគ្មានការប្រកួត យើងត្រូវមើលទៅលើការដាក់ពាក្យស្នើរសុំរបស់ក្លឹប Forza ដែលមានមូលដ្ឋាននៅខេត្តសៀមរាប , ខេត្តកំពង់ចាម និងក្លឹប គីរីវង់សុខសែនជ័យ ជាមុនសិន ។

    ដូច្នេះខាងគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងពិនិត្យដោយជាក់ស្ដែងអំពីលទ្ធភាពចំពោះក្រុមទាំង ៣ ខាងលើ តើក្រុមណាអាចបំពេញតម្រូវការលេងនៅលីគកំពូលកម្ពុជារដូវកាល ២០១៩ នេះបាន ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី