លោក Jermaine Jenas និយាយថា Eden Hazard គឺល្អណាស់សម្រាប់ក្រុមតោខៀវ Chelsea

11366
  • អតីតតារាឆ្នើមរបស់ក្រុមតោកំណាច់អង់គ្លេសលោក Jermaine Jenas បានអះអាងថាកីឡាករ Eden Hazard គឺជាកីឡាករដ៏ល្អបំផុតសម្រាប់ក្លឹបតោខៀវ Chelsea នាពេលបច្ចុប្បន្ន ។

    Image result for Jermaine Jenas

    Eden Hazard បានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យមួយកាលពីថ្ងៃអង្គារ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេខណៈដែលក្រុមតោខៀវបានបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ក្លឹប Tottenham Hotspur នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ Carabao Cup ។ ខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះត្រូវទទួលបន្ទុកយ៉ាងច្រើនសម្រាប់ក្រុមតោខៀវ Chelsea នារដូវកាលនេះ ខណៈដែលមិត្តរួមក្រុមរបស់គាត់មួយចំនួនមិនបានបំពេញនូវទម្រង់លេងល្អបំផុតរបស់ពួកគេនោះឡើយ ។

    Image result for Eden Hazard

    ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះបានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងក្រុម Chelsea នៅរដូវកាលនេះដោយរកបាន ១២ គ្រាប់ក្នុងការប្រកួតទាំងអស់ ហើយត្រូវបានប្ដូរតួនាទីទៅលេងនៅតំណែងរបស់កីឡាករលេខ ៩ ថែមទៀតផង ដោយតំណែងនេះគឺជាការងាររបស់កីឡាករ Olivier Giroud និង Alvaro Morata ប៉ុន្តែពួកគេទាំងពីរបង្ហាញទម្រង់លេងមិនសូវបានល្អទាល់តែសោះ ។

    Image result for Eden Hazard

    ថ្លែងនៅលើវិទ្យុ BBC Radio 5 Live បន្ទាប់ពីការប្រកួតនេះអតីតខ្សែបម្រើអង់គ្លេសលោក Jenas មានការកោតសរសើរយ៉ាងខ្លាំងចំពោះ Hazard ក៏ដូចជាការរិះគន់សម្រាប់មិត្តរួមក្រុមរបស់គាត់មួយចំនួនចំនួនផងដែរ ។

    Related image

    លោក Jenas បាននិយាយថា៖ ” ខ្ញុំគិតថា Eden Hazard មិនអាចលេងបាន ។ គាត់បានទៅដោយមនុស្សគ្រប់គ្នាហើយគាត់ត្រូវតែគិតថា តើអ្នកត្រូវការខ្ញុំធ្វើអ្វីទៀត? Chelsea គឺជាក្រុមកំពូល ប៉ុន្តែខ្ញុំគិតថារូបគេបានលេងឱ្យពួកគេ ហើយគាត់ស្ថិតនៅលើកម្រិតនៃអ្នកគ្រប់គ្នានៅជុំវិញគាត់ ។ ខ្ញុំមិនដែលគិតថាខ្ញុំអាចនិយាយបានទេ ប៉ុន្តែគាត់ពិតជាល្អសម្រាប់ក្រុមតោខៀវនេះណាស់ “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី