Brahim ៖ ខ្ញុំមកពីក្លឹបធំ ប៉ុន្តែការចូលរួមជាមួយ Real Madrid គឺជាជំហានឆ្ពោះទៅមុខមួយទៀត

7074

ខ្សែប្រយុទ្ធវ័យក្មេងចំណូលថ្មីរបស់ក្លឹប Real Madrid កីឡាករ Brahim Diaz បាននិយាយពីសុភមង្គលរបស់ខ្លួនក្នុងការចូលរួមក្លឹបយក្សរបស់អេស្ប៉ាញមួយនេះពីក្លឹប Manchester City ដោយនិយាយថាវាជំហានមួយដែលស្ថិតនៅក្នុងទិសដៅត្រឹមត្រូវ ។

Image result for Brahim Diaz

កីឡាករវ័យ ១៩ ឆ្នាំរូបនេះបានធ្វើការបង្ហាញខ្លួនជាផ្លូវការរបស់គេកាលពីថ្ងៃចន្ទ និងបានធ្វើការហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមថ្មីរបស់គាត់ជាលើកដំបូងកាលពីព្រឹកថ្ងៃអង្គារនេះ ខណះរូបគេច្បាស់ជាកំពុងរំភើបយ៉ាងខ្លាំងអំពីការផ្លាស់ប្តូរដ៏អស្ចារ្យនេះ ។

Image result for Brahim Diaz

គាត់បាននិយាយទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ផ្លូវការរបស់ម៉ាឌ្រីដថា៖ ” ក្លិប Real Madrid គឺជាក្លឹបដ៏ល្អបំផុតនៅក្នុងពិភពលោក ហើយអ្នកត្រូវតែធ្វើការនៅកម្រិតខ្ពស់បំផុតជារៀងរាល់សប្តាហ៍ ។ រាល់សប្តាហ៍អ្នកត្រូវតែព្យាយាមរកគ្រាប់បាល់និងបញ្ចូនបាល់ ហើយលើសពីនេះយើងទាំងអស់គ្នារួមចំណែកនិងសហការគ្នាដែលជាអ្វីដែលនាំឱ្យអ្នកឈ្នះពាននៅទីបញ្ចប់ ” ។

Image result for Brahim Diaz

ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះបន្តទៀតថា៖ ” មានកីឡាករដ៏អស្ចារ្យនិងតារាពិភពលោកនៅទីនេះ ។ ខ្ញុំមកពីក្លឹបធំ ប៉ុន្តែនេះគឺជាជំហានមួយទៀតដើម្បីឆ្ពោះទៅមុខ ” ។

Image result for Brahim Diaz

សូមរំលឹកផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ ១៩ ឆ្នាំ Brahim Diaz បានផ្ទេរពីក្លឹបមេឃខៀវ Manchester City ទៅកាន់ក្លឹបអធិរាជស Real Madrid ក្នុងតម្លៃខ្លួន ១៧ លានអឺរ៉ូ ជាមួយកិច្ចសន្យាចំនួន ៦ ឆ្នាំកន្លះ ដោយរូបគេនឹងទទួលបានប្រាក់ឈ្នួលចំនួន ៣,៥ លានអឺរ៉ូក្នុងមួយរដូវកាលនឹងពាក់អាវលេខ ២១ ជាមួយ Real Madrid ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី