
ពាន UEFA Champion League នឹងត្រូវក្រុមហ៊ុនមួយនាំយកមកកម្ពុជា ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមេសាខាងមុខ ក្នុងកម្មវិធីផ្សព្វផ្សាយ The UEFA Champion League Trophy លើកដំបូង។
កម្មវីធី The UEFA Champion League Trophy ជាដំណើរទេសចរណ៍នាំយកពានការប្រកួតបាល់ទាត់លំដាប់កំពូលរបស់អឺរ៉ុប ទៅកាន់ប្រទេសនានា ដើម្បីផ្សព្វផ្សាយពីពានរង្វាន់នេះ។
កម្មវិធីនេះ អមជាមួយអតីតតារាឆ្នើម Man UTD គឺកីឡាករ Ruud Van Nistelrooy ផងដែរ។
ដោយ៖ តារា