Gareth Bale ជាអ្នករារាំងការផ្ទេររបស់ Kilian Mbappe ទៅកាន់ក្លឹប Real Madrid

11551

នៅរដូវក្តៅឆ្នាំ  ២០១៧ កីឡាករ Kylian Mbappe គឺជាគោលដៅដ៏ក្តៅគគុកនៅលើរ៉ាដាតាមទិញរបស់ក្លឹប Real Madrid ប៉ុន្តែការផ្ទេរនេះមិនបានសម្រេចទេ ដោយសារប្រធានក្លឹបលោក Florentino Perez បដិសេធលក់កីឡាករ Gareth Bale ។

Related image

មានពាក្យចចាមអារ៉ាមមួយចំនួនដែលបានផ្សព្វផ្សាយថាមូលហេតុបរាជ័យនៃការផ្ទេរនេះគឺការទាមទារប្រាក់ខែរបស់ Mbappe ។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះត្រូវបានចោទប្រកាន់ថាបានទាមទារប្រាក់ឈ្នួលចំនួន ១២ លានអឺរ៉ូដែលខ្ពស់ពេកនិងគំរាមកំហែងដល់រចនាសម្ពន្ធប្រាក់ឈ្នួលរបស់ក្លិប Real Madrid ។

Image result for Gareth Bale

យោងទៅតាមព័ត៌មានល្បីៗមួយចំនួនបានឲ្យដឹងថា Real Madrid បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្លឹប Monaco រួចរាល់ហើយនៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៧ សម្រាប់តម្លៃផ្ទេរចំនួន ១៨០ លានអឺរ៉ូ ប៉ុន្តែតម្លៃមួយបន្ថែមទៀតបានកើនរហូតដល់ ២១៤ លានអឺរ៉ូនៅពេលដែលក្លឹបទាំងពីរបានយល់ថាប្រទេសអេស្ប៉ាញនឹងត្រូវបង់ពន្ធចំនួន ៣៤ លានអឺរ៉ូ ដែលក្លឹប Monaco មិនចង់បង់ទេ ទើបធ្វើឲ្យការចុះហត្ថលេខានេះបរាជ័យ ។

Image result for Kylian Mbappe

នៅទីបញ្ចប់ Mbappe បានជ្រើសរើសផ្ទេរទៅចូលរួមជាមួយក្លឹប Paris Saint-Germain ។ ខណៈដែលការសែត Diario AS បានអះអាងថាហេតុផលសម្រាប់ការសម្រេចចិត្តនោះគឺការបដិសេធរបស់លោក Florentino Perez ក្នុងការលក់កីឡាករ Gareth Bale ។ ជាមួយនឹងកីឡាករសញ្ជាតិវេលស៍រូបនេះដែលចង់បន្តនៅកីឡដ្ឋាន Bernabeu ។

Related image

ចំណែកឯខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះក៏ដូចជាឪពុករបស់គេជឿថាគាត់នឹងមានការប្រកួតប្រជែងខ្លាំងពេកនៅលើទីលានក្នុងការប្រកួតនៅទីក្រុងម៉ាឌ្រីដ ដែលអាចធ្វើឲ្យរូបគេប្រឈមនឹងកង្វះការលេង ។ ក្លឹប Monaco បានព្រមព្រៀងគ្នាក្នុងការអនុញ្ញាតឱ្យកីឡាករវ័យក្មេងរូបនេះទៅចូលរួមជាមួយ PSG ប៉ុន្តែប្រសិនបើ Mbappe ទៅចូលរួមជាមួយ Real Madrid នោះនឹងមិនអាចធ្វើឲ្យរូបគេក្លាយជាកីឡាករកំពូលដូចនាពេលបច្ចុប្បន្ននោះឡើយ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី