លេងហើយ! Ronaldo ប្រឈម​នឹង​​កាត់​ប្រាក់ខែ ២៥% ប្រសិនបើ Man Utd គ្មានកៅអី UCL

25648
  • Cristiano Ronaldo ប្រឈមនឹងកាត់ប្រាក់ខែ ខណៈដែល Manchester United សម្លឹងរកការបញ្ចប់ចំណាត់ថ្នាក់កំពូលទាំង៤ នៅលីគកំពូលអង់គ្លេស។
    យោងតាមសារព័ត៌មាន The Athletic កីឡាករសញ្ជាតិព័រទុយហ្គាល់នឹងប្រឈមមុខនឹងការកាត់ប្រាក់ឈ្នួលចំនួន ២៥ ភាគរយ ប្រសិនបើក្រុមបិសាចក្រហម បរាជ័យក្នុងការប្រជែងយកកៅអីនៃពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។
    ប្រាក់ខែ ៣៨៥,០០០ ផោនក្នុងមួយសប្តាហ៍របស់ Cristiano នឹងធ្លាក់ចុះមកត្រឹមតែ ២៨៨,០០០ ផោនក្នុងមួយសប្តាហ៍ ហើយខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំខាងលើនឹងបាត់បង់ឋានៈរបស់គាត់ជាកីឡាករដែលរកចំណូលបានច្រើនជាងគេនៅក្លឹបផងដែរ។
    ក្រុមបិសាចក្រហម Manchester United បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៤ ក្នុងតារាងក្របខណ្ឌ Premier League បើទោះបីជាក្រុមលេខ ៦ Arsenal ដែលនៅពីក្រោយត្រឹមតែ ២ ពិន្ទុ ហើយសល់មួយប្រកួតទៀតនៅក្នុងដៃ (ទល់នឹង Tottenham) ជាក្រុមប្រជែងយកកៅអី Top-4 ដ៏ស្វិតស្វាញ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី