Haaland ដកឈ្មោះនិមិត្តរូបខ្លួន Ronaldo ចេញពីបញ្ជីឈ្មោះកីឡាករល្អបំផុតលើផែនដី

54952
  • Erling Haaland ត្រូវបានគេស្នើសុំឱ្យដាក់ឈ្មោះកីឡាករល្អបំផុតសម្រាប់ឆ្នាំ ២០២១ ។
    បើយោងតាមការលើកឡើងនៅលើ ESPN FC ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះបាននិយាយថា៖ “អ្នកត្រូវតែនិយាយថា Robert Lewandowski គឺជាលេខមួយ ។ ហើយសម្រាប់ខ្ញុំ អ្នកមាន Karim Benzema គាត់ក៏អស្ចារ្យដែរ ប៉ុន្តែ Leo Messi ក៏ពូកែដែរ ដូច្នេះ Benzema និង Messi មានចំណាត់ថ្នាក់លេខ ២ និងលេខ ៣”។
    ទោះបីជាមានការសរសើរពីមិត្តរួមក្រុម កីឡាករ និងគ្រូបង្វឹកផ្សេងទៀតក៏ដោយ ប៉ុន្តែជាអកុសលខ្សែប្រយុទ្ធបារាំង Benzema មិនបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ទាំងនៅការប្រជែងយកពានរង្វាន់ Ballon d’Or និង FIFA The Best នោះទេ។ មកទល់ពេលនេះ កីឡាករវ័យ ៣៤ឆ្នាំរូបនេះ លេងបាន ២៨ ប្រកួតឱ្យ Real Madrid ដោយស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៩ ដង។
    ជាមួយគ្នានេះ បើទោះបីជា Cristiano Ronaldo ជានិមិត្តរូបរបស់ Haaland ក៏ដោយ ប៉ុន្តែតារាជើងវ័យក្មេងរូបនេះ មិនបានជ្រើសរើសខ្សែប្រយុទ្ធរបស់ក្លិប Manchester United ជាកីឡាករល្អបំផុតទាំង៣ នោះទេ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ CR7 ធ្វើមិនបានល្អនោះទេ ដោយបង្ហាញពីសញ្ជាធ្លាក់ចុះយ៉ាងខ្លាំង ជាមួយវ័យក៏កាន់តែចាស់ណាស់ទៅហើយ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី