វីរបុរសបាល់ទាត់ទួរគីម្នាក់ ធ្លាក់ខ្លួនមកបើកតាក់ស៊ី ក្រោយត្រូវប្រធានាធិបតីបណ្ដេញចេញពីប្រទេស

19469
  • អ្នកដែលបានទស្សនាបាល់ទាត់នៅដើមសតវត្សន៍ទី២១នេះ ទំនងជាចងចាំលោក Hakan Sukur ដែលជាប្រធានក្រុមជម្រើសជាតិទួរគី ដែលបានឈ្នះមេដាយសំរឹទ្ធនៅ World Cup ឆ្នាំ ២០០២ ។
    ទោះជាយ៉ាងណាក៏ដោយ ឋានៈរបស់គាត់ជាកីឡាករល្អបំផុតម្នាក់ និងជាអ្នកស៊ុតបញ្ចូលទីបានល្អបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ក្រុមជម្រើសជាតិ មិនបានជួយ Sukur ទេ បន្ទាប់ពីមានការប្រេះឆាជាមួយប្រធានាធិបតី Recep Tayyip Erdogan ។
    Sukur គឺជាសមាជិកនៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ រហូតដល់ឆ្នាំ ២០១៦ នៅពេលដែលគាត់ត្រូវបានចោទប្រកាន់ថា ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ Sukur បានភៀសខ្លួនចេញពីប្រទេសទួរគីនៅអំឡុងពេល ខណៈទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ត្រូវបានរឹបអូស។
    បុរសវ័យ ៤៨ឆ្នាំរូបនេះបានប្រាប់សារព័ត៌មានអាល្លឺម៉ង់ Welt am Sonntag ក្នុងឆ្នាំ២០២០ ថា៖ “ខ្ញុំបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ដោយដំបូងបើកហាងកាហ្វេនៅរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែមនុស្សចម្លែកនៅតែបន្តចូលមកក្នុងហាងខ្ញុំ។ ឥឡូវនេះខ្ញុំបើកឡាន Uber និងខ្ញុំលក់សៀវភៅ”។
    វីរបុរសទួរគីខាងលើបញ្ជាក់ទៀតថា៖ “គ្មាននរណាម្នាក់អាចពន្យល់បានថាតួនាទីរបស់ខ្ញុំក្នុងរដ្ឋប្រហារនេះត្រូវបានគេសន្មត់ថាជាអ្វីទេ។ ខ្ញុំមិនដែលធ្វើអ្វីខុសច្បាប់ទេ ខ្ញុំមិនមែនជាជនក្បត់ ឬភេរវករទេ។ ខ្ញុំគ្មានអ្វីនៅសេសសល់ទេ លោក Erdogan បានយកគ្រប់យ៉ាង៖ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិធ្វើការរបស់ខ្ញុំ”៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី