Man Utd ពិចារណាលើការតែងតាំងលោក Rangnick ជាគ្រូបង្វឹកអចិន្ត្រៃយ៍តែម្ដង

14030
  • ការសែត The Sun បាននិយាយថា Manchester United បានផ្អាកការស្វែងរកអ្នកចាត់ការថ្មីរបស់ពួកគេ ហើយកំពុងពិចារណាតែងតាំងលោក Ralf Rangnick ជាគ្រូបង្វឹកអចិន្ត្រៃយ៍។
    អតីតគ្រូរបស់ក្លិប RB Leipzig រីករាយនឹងការចាប់ផ្តើមដ៏ល្អគួរសមក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្ន ហើយត្រូវបានផ្តល់ឱ្យដឹកនាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីបង្ហាញថាគាត់សមនឹងការងារនេះឬអត់។
    បច្ចុប្បន្នក្រុមបិសាចក្រហម Manchester United ស្ថិតនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងក្របខណ្ឌ Premier League បើទោះបីជា Arsenal តាមពីក្រោយតែ ២ពិន្ទុ និងនៅចំណេញមួយប្រកួតទៀតនៅក្នុងដៃ ខណៈក្រុមលោក Rangnick ក៏មានកៅអីវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ផងដែរ។
    កាលពីមុន មានគ្រូបង្វឹកឆ្នើមៗជាច្រើនត្រូវបានផ្សាភ្ជាប់ជាមួយនឹងការមកដឹកនាំនៅ Old Trafford ប៉ុន្តែមិនទាន់មានព័ត៌មានផ្លូវការណាមួយអំពីការតែងតាំងគ្រូបង្វឹកថ្មីនៅឡើយទេ ខណៈអតីតគ្រូ Spurs លោក Mauricio Pochettino ដែលកំពុងដឹកនាំក្លិបយក្សបារាំង PSG គឺជារ៉ាដាឈានមុខគេសម្រាប់ការមកជំនួសកន្លែងលោក Rangnick នារដូវកាលក្រោយ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី