Thomas Muller ចង់បញ្ចប់និស្ស័យជាមួយ Bayern ហើយផ្សងព្រេងជីវិតថ្មីលើទឹកដីអង់គ្លេស

15658
  • កីឡាករ Thomas Muller អាចនឹងធ្វើដំណើរផ្សងព្រេងទៅកាន់ Premier League នារដូវកាលក្រោយនេះ។
    កីឡាករអន្តរជាតិអាឡឺម៉ង់ គឺជាកម្លាំងដ៏សំខាន់បំផុតរបស់ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ប៉ុន្តែកំពុងឈានចូលដល់ ១៨ ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយក្លិប។ សារព័ត៌មាន SportBild អះអាងថា Newcastle និង Everton អាចល្បួងក្លឹបអាល្លឺម៉ង់ឱ្យលក់ខ្សែបម្រើរូបនេះ ដែលបាន Assists ១៨ដងក្នុងរដូវកាលនេះ។
    កីឡាករដែលជួយអាល្លឺម៉ង់ឈ្នះជើងឯកពិភពលោក World Cup ក្នុងឆ្នាំ២០១៤ Thomas Muller បានឈ្នះគ្រប់យ៉ាងក្នុងនាមជាកីឡាករបាល់ទាត់ ប៉ុន្តែអាចនឹងត្រូវបានល្បួងដោយការផ្លាស់ទៅប្រទេសអង់គ្លេស ដើម្បីចាប់ផ្ដើមដំណើរផ្សងព្រេងលើទឹកដីក្រៅប្រទេស មុនពេលបច្ចុប្បន្នអាជីពបាល់ទាត់ដ៏អស្ចារ្យរបស់គាត់។
    Thomas Müller ជាកីឡាករម្នាក់ដែលគេមើលរំលង ប៉ុន្តែគាត់ជាកម្លាំងមួយខ្វះមិនបានសម្រាប់ក្លិប និងក្រុមជម្រើសជាតិអាល្លឺម៉ង់ ដោយគាត់បានឈ្នះពានរង្វាន់គ្រប់បែបយ៉ាងរួមបញ្ចូលទាំងពានក្នុងស្រុក Champions League ជាពិសេសជើងឯកពិភពលោកជាមួយអាល្លឺម៉ង់៕ ដោយ៖ វិទូ

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី