Eriksen ៖ ខ្ញុំមិនគិតអំពីការផ្ទេរទៅ Real Madrid ទេ ខ្ញុំកំពុងផ្តោតជួយក្រុមរក្សាជ័យជម្នះ

14696
  • ក្លឹប Real Madrid ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយកីឡាករ Christian Eriksen របស់ក្លឹប Tottenham Hotspur នាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយកីឡាករសញ្ញាតិដាណឺម៉ាករូបនេះបានចេញមុខមកច្រានលោកពាក្យចរចាអារ៉ាមទាំងនោះដោយនិយាយថាគាត់មិនដែលគិតពីការផ្លាស់ទៅកាន់ប្រទេសអេស្ប៉ាញនោះឡើយ ។

    Image result for Christian Eriksen

    ផ្ទុយទៅវិញរឿងដែលធំបំផុតសម្រាប់ខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះគឺការជួយជ្រោមជ្រេញក្រុមរបស់លោក Mauricio Pochettino ដើម្បីរក្សាជ័យជម្នះ ខណះក្រុមមាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវជួបជាមួយក្លឹបបីសាចក្រហម Manchester United នៅថ្ងៃអាទិត្យ ទី ១៣ ខែ មករា ឆ្នាំ ២០១៩ នេះដែលជាជំនួបប្រចាំសប្ដាហ៍ទី ២២ នៃក្របខ័ណ្ឌ Premier League រដូវកាល ២០១៨/២០១៩ ។

    Image result for Christian Eriksen

    Christian Eriksen បានថ្លែងក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ TV3sport.dk ដោយនិយាយថា៖ ” នេះមិនមែនជាអ្វីដែលខ្ញុំកំពុងគិតនោះទេ ។ ខ្ញុំកំពុងផ្តោតលើការលេង ។ នេះមិនមែនជាលើកទី ១ ទេ ដែលមានពាក្យចចាមអារ៉ាមបែបនេះ ” ។

    Image result for Christian Eriksen

    សមាជិកក្រុមជម្រើសជាតិដាណឺម៉ាករូបនេះក៏បានបន្តនិយាយអំពីស្ថានភាពកិច្ចសន្យារបស់គាត់ និងការចរចារអំពីការបន្តកិច្ចព្រមព្រៀងថ្មីផងដែរ ខណះកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់មានសុពលភាពរហូតដល់ខែមិថុនាឆ្នាំ ២០២០  ។

    Image result for Christian Eriksen

    គាត់បាននិយាយថា៖ ” ខ្ញុំមានការសន្ទនាល្អជាមួយ Tottenham ។ មនុស្សបានដឹងថាអ្វីដែលខ្ញុំចង់បាន ហើយក្រុមនេះបានធ្វើផងដែរ ” ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី