លោក Machin ៖ Morata លេងនៅក្លឹបល្អបំផុតនៅលើលោកជាច្រើន ដូច្នេះវាល្អសម្រាប់ Sevilla

6815

ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Alvaro Morata នៅខែមករាសម្រាប់ក្លឹប Sevilla គឺជាឱកាសដ៏ល្អមួយដែលធ្វើឱ្យលោក Pablo Machin ដែលជាគ្រូបង្វឹករូបនេះស្វាគមន៍វត្តមានរបស់កីឡាករូបនេះយ៉ាងកក់ក្ដៅ ។

Image result for Pablo Machin

វាគឺជាពេលវេលាចលាចលមួយសម្រាប់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនៅឯកីឡដ្ឋាន Stamford Bridge ហើយគាត់ខិតជិតនៃការវិលត្រឡប់ទៅកាន់ទឹកដីកំណើតរបស់គាត់វិញដើម្បីចូលរួមជាមួយក្លឹប Sevilla ។ ដោយសារតែក្រុមតោខៀវ Chelsea កំពុងព្យាយាមការចុះហត្ថលេខាលើកីឡាករ Gonzalo Higuain បានជាវាបានបើកទ្វារសម្រាប់ការចាកចេញរបស់ Morata ខណះលោក Machin ក៏បានពិភាក្សាពាក់ព័ន្ធជាមួយខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះផងដែរ ។

Image result for Alvaro Morata

លោកបានមានប្រសាសន៍ថា៖ ” យើងត្រូវតែដឹងអំពីការរំពឹងទុកដែលយើងមាន ហើយយើងកំពុងតែព្យាយាមចុះហត្ថលេខាលើកីឡាករដែលមានក្លិបមួយចំនួនតូចចូលរួមប្រកួតប្រជែង ។ មហិច្ឆតារបស់ក្លិបនេះគឺច្បាស់ ហើយយើងចង់នាំយកកីឡាករល្អបំផុតដែលអាចធ្វើទៅបាន ។ គ្មាននរណាម្នាក់អាចមានអារម្មណ៍ថាយើងមិនចង់ចុះហត្ថលេខាលើកីឡាករដែលពោពេញទៅដោយសមត្ថភាពដូចជាគាត់នោះទេ ”  ។

គ្រូបង្វឹករបស់ក្លឹប Sevilla រូបនេះបន្តថា៖ ” យើងចង់បាននរណាម្នាក់ដែលអាចចូលមកជួយយើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ប្រសិនបើក្លឹបចំណាយចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់កិច្ចព្រមព្រៀងនេះគឺដោយសារតែកីឡាករនោះមានតម្លៃខ្លាំង ។ Morata បានលេងនៅក្លឹបល្អៗមួយចំនួននៅលើពិភពលោក ហើយគាត់មានភាពលេចធ្លោនៅក្លឹប Real Madrid និង Juve ខណៈដែលនៅ Chelsea គាត់ក៏លេងបានយ៉ាងល្អផងដែរ ។ ការមកដល់របស់ Morata ក៏នឹងផ្តល់នូវការប្រកួតប្រជែងសម្រាប់ខ្សែប្រយុទ្ធដូចជា Andre Silva និង Wissam Ben Yedder ផងដែរ ” ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី