Aaron Ramsey យល់ព្រមចូលរួមជាមួយ Juventus នៅរដូវក្តៅជាមួយកិច្ចសន្យារយះពេល ៥ ឆ្នាំ

7185

ខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Aaron Ramsey បានយល់ព្រមចូលរួមជាមួយក្លឹបសេះបង្កង់ Juventus នៅរដូវក្តៅនេះហើយ បន្ទាប់ពីក្លឹបយក្សរបស់អង់គ្លេសមួយនេះសម្រេចមិនបន្តកិច្ចសន្យាថ្មីឲ្យរូបគេ ។

Image result for Aaron Ramsey

ខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិវេលស៍វ័យ ២៨ ឆ្នាំ Aaron Ramsey នឹងចាកចេញពីក្រុមដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍នេះនៅចុងបញ្ចប់រដូវកាល ២០១៨/២០១៩ នេះ ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន ហើយនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយនឹងក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លិប Juventus ដែលមានតម្លៃ ៣៦ លានផោន ( ៤០ លានអឹរ៉ូ / ៤៦ លានដុល្លារ ) ។

Image result for aaron ramsey to juventus

កីឡាករវ័យ ២៨ ឆ្នាំរូបនេះមិនអាចបន្តលើកិច្ចព្រមព្រៀងថ្មីជាមួយក្រុមរបស់លោក Unai Emery ទៀតនោះឡើយ ហើយនឹងចាកចេញពីក្លឹបយក្សរបស់អង់គ្លេសមួយនេះក្រោយពីចំណាយរយៈពេលចំនួន ១០ ឆ្នាំដោយស៊ុតបញ្ចូលទីបានចំនួន ៣៨ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៥២ ប្រកួត បន្ទាប់ផ្ទេរមកពីក្លឹប Cardiff City កាលពីឆ្នាំ ២០០៨ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី