លោក Solari ថា តារាវ័យក្មេង Vinicius មានការរីកចម្រើនយ៉ាងខ្លាំងជាមួយ Real Madrid

8110

លោក Santiago Solari គ្រូបង្វឹកក្លឹប Real Madrid បានធ្វើការកោតសរសើរដល់ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior ថា កីឡាករវ័យក្មេងរូបនេះកំពុងតែធ្វើឱ្យមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងក្លិបនេះ ។

Image result for Santiago Solari

Vinicius Junior វ័យ ១៨ ឆ្នាំបានស៊ុតបញ្ចូលទីគ្រាប់ទី ៣ របស់គាត់ក្នុងរដូវកាលនេះក្នុងជ័យជម្នះ ៣-០ របស់ក្រុម Real Madrid លើក្រុម Leganes នៅក្នុងជើងទីមួយនៃការប្រកួត Copa del Rey របស់ពួកគេកាលពីថ្ងៃពុធ ។

Image result for Vinicius Junior

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយក្លិបម្ចាស់ជើងឯកទ្វីបអឺរ៉ុបកាលពីខែកក្កដាឆ្នាំមុន ហើយត្រូវបានក្លឹបដាក់ឲ្យលេងត្រឹមតែឈុតទី ២ របស់ Real Madrid យ៉ាងណាក៏ដោយក៏រូបគេមានការរីកចម្រើនយ៉ាងខ្លាំងនឹងត្រឡប់ទៅលេងនៅក្នុងក្របខ័ណ្ឌ La Liga វិញបន្ទាប់ពីការមកដល់របស់គ្រូបង្វឹកសញ្ជាអាហ្សង់ទីនលោក Solari ។

Image result for Vinicius Junior

លោក Solari រីករាយជាមួយនឹងវិធីដែល Vinicius កំពុងមានភាពប្រសើរឡើងនៅទីក្រុងម៉ាឌ្រីតដែលបានជួយឲ្យពួកគេទទួលជ័យជម្នះជាលើកដំបូងរបស់ពួកគេក្នុងឆ្នាំថ្មី ២០១៩ បន្ទាប់ពីផ្តួល Leganes ។

Related image

លោក Solari បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” វាជាការសម្តែងដ៏ល្អមួយហើយ Vinicius កំពុងធ្វើឱ្យមានការរីកចម្រើនយ៉ាងខ្លាំង ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី