Van Persie និយាយថាគាត់កំពុងទន្ទឹងរង់ចាំធ្វើជាគ្រូបង្វឹកបន្ទាប់ពីខ្លួនប្រកាសចូលនិវត្តន៍

5261

Robin van Persie និយាយថាគាត់កំពុងទន្ទឹងរង់ចាំក្លាយជាគ្រូបង្វឹកនៃជីវិតផ្ទាល់ខ្លួនរបស់គាត់ ខណៈដែលគាត់ត្រៀមខ្លួនចូលនិវត្តន៍នៅចុងរដូវកាលនេះ ប៉ុន្តែមិនបានសម្រេចចិត្តថាតើគាត់នឹងត្រលប់មកការប្រកួតវិញនៅពេលណានោះទេ ។

Image result for Robin van Persie

ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពដំបូងរបស់គាត់ជាមួយក្រុម Feyenoord និងបន្តកសាងភាពល្បីល្បាញរបស់ខ្លួនជាមួយក្លឹបយក្សៗដូចជា Arsenal, Manchester United និង Fenerbahce មុននឹងវិលត្រឡប់ទៅកាន់ក្រុម Rotterdam នៅខែមករាឆ្នាំ ២០១៨ ។

Related image

វិរះបុរសរបស់ក្រុមជម្រើសជាតិហូឡង់រូបនេះបាននិយាយថាគាត់នឹងបញ្ចប់អាជីពនៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែគាត់មានការរំភើបដើម្បីឈានចូលក្នុងជីវិតថ្មីក្នុងនាមជាគ្រូបង្វឹក ទោះបីជាគាត់មិនដឹងថាតើគាត់នឹងធ្វើអ្វីបន្ទាប់ទៀតយ៉ាងណាក៏ដោយ ។

Related image

Van Persie បានប្រាប់ NOS ថា៖ ” ខ្ញុំមានការសម្រាកដ៏ល្អនៅទីក្រុងឌូបៃរយៈពេល ១២ ថ្ងៃជាមួយមិត្តភក្តិ និងគ្រួសារ ។ Nemanja Vidic ក៏នៅទីនោះផងដែរ ។ គាត់បានចូលនិវត្តន៍អស់រយៈពេល ៣ ឆ្នាំកន្លះ ហើយបាននិយាយថានៅពេលអ្នកចូលនិវត្តអ្នកត្រូវតែធ្វើជាគ្រូបង្វឹកដោយផ្ទាល់ក្នុងជីវិតរបស់អ្នក ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី