De Jong រក្សាគោលជំហរក្នុងការបន្តការស្នាក់នៅជាមួយក្លឹប Ajax រហូតដល់បញ្ចប់រដូវកាលនេះ

19025
  • កីឡាករ Frenkie de Jong បានច្រានចោលរាល់ពាក្យចរចាអារ៉ាមអំពីការផ្លាស់នាខែមករានេះ ក្រោយពីបានប្រកាសពីគោលជំហររបស់ខ្លួនក្នុងការស្នាក់នៅជាមួយក្លឹប Ajax យ៉ាងហោចណាស់រហូតដល់ចប់រដូវកាល ២០១៨-១៩ ។

    Image result for Frenkie de Jong

    ខ្សែបម្រើវ័យ ២១ ឆ្នាំរបស់ក្រុមជម្រើសជាតិហូឡង់រូបនេះបានក្លាយទៅជាកីឡាករម្នាក់ដែលពោពេញទៅដោយទេពកោសល្យបំផុតនៅក្នុងទ្វីបអឺរ៉ុបនាពេលបច្ចុប្បន្ន ខណះក្លឹបកំពូលៗជាច្រើនដូចជា Paris Saint-Germain , Barcelona និង Manchester City សុទ្ធសឹងតែចង់បានរូបគេ ។

    Related image

    ប៉ុន្តែខ្សែបម្រើ De Jong ដែលជាកីឡាករឆ្នើមម្នាក់នៅក្នុងក្រុម Ajax នារដូវកាលនេះបាននិយាយថាខ្លួននឹងមិនចាកចេញពីទីក្រុង Amsterdam ទៅរហូតដល់បញ្ចប់រដូវកាល ២០១៨/២០១៩ នេះ ។

    Image result for Frenkie de Jong

    De Jong បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយតាមរយៈគណនី Twitter របស់ក្លឹប Ajax ថា៖ ” ខ្ញុំពិតជាមិនចាកចេញនៅរដូវរងានេះទេ ។ ខ្ញុំស្នាក់នៅ ១០០ ភាគរយរហូតដល់រដូវក្តៅ ។ ខ្ញុំមិនដឹងថាមានមនុស្សម្នាធ្វើអ្វីទេ ប៉ុន្តែដោយផ្ទាល់ខ្ញុំចង់អោយក្រុមទាំងមូលរួមរស់ជាមួយគ្នា ។ យើងលេងបានយ៉ាងល្អនៅពាក់កណ្តាលរដូវកាលដំបូងនេះ ។ បរិយាកាសក្នុងក្រុមគឺល្អណាស់ ហើយយើងមានគុណភាពច្រើន ដូច្នេះខ្ញុំនឹងខកចិត្តប្រសិនបើមាននណាម្នាក់ចាកចេញ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី