Gianluigi Buffon ៖ ខ្ញុំជាផ្នែកមួយនៃអាជីវកម្មដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ Juventus

13660
  • អ្នកចាំទីចាស់វស្សា Gianluigi Buffon ជឿជាក់ថាគាត់គឺជាផ្នែកមួយដ៏ល្អបំផុតនៃអាជីវកម្មនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប Juventus បន្ទាប់ពីបានចំណាយពេល ១៧ ឆ្នាំជាមួយនឹងក្លឹបយក្សរបស់អ៊ីតាលីមួយនេះ ។ កាលពីឆ្នាំ ២០០១ អ្នកចាំទីដៃស្អិតរូបនេះបានផ្ទេរពីក្លឹប Parma ទៅកាន់ក្លឹបដែលមានមូលដ្ឋាននៅក្នុងទីក្រុងទូរីនក្នុងកិច្ចសន្យាមួយដែលមានតម្លៃ ៣២,៦ លានផោនកាលពីពេលនោះ ។

    Related image

    តម្លៃខ្លួនផ្ទេររបស់គាត់គឺជាតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវិត្តសាស្ត្រអ្នកចាំទីរហូតដល់អ្នកចាំទីសញ្ជាតិប្រេស៊ីល Ederson ផ្លាស់ទៅ Manchester City កាលពីឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួន ៣៥ លានផោន បន្ទាប់មកក៏ត្រូវបានអ្នកចាំទីដៃទីមួយរបស់ក្រុមជម្រើសជាតិប្រេស៊ីល Alisson ផ្ទេរពីក្លឹប AS Roma ទៅកាន់ក្លឹបហងក្រហម Liverpool ក្នុងតម្លៃខ្លួន ៧២ លានអឺរ៉ូ និងមុនពេលអ្នកចាំទីសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga ក្លាយជាអ្នកចាំទីថ្លៃបំផុតនៅក្នុងពិភពលោកបន្ទាប់ពីផ្ទេរមកកាន់ក្លឹបតោខៀវ Chelsea កាលពីរដូវក្តៅឆ្នាំ ២០១៨ ក្នុងតម្លៃ ៨០ លានអឺរ៉ូ ។

    Related image

    ទោះយ៉ាងណាក៏ដោយ Buffon ចង់បង្ហាញថារូបគេគឺជាការវិនិយោគដ៏ល្អបំផុតរបស់ Juventus ដែលបានលោកបានបង្ហាញខ្លួនជាង ៦៥០ ប្រកួត ខណៈអ្នកចាំទីវ័យ ៤០ ឆ្នាំរូបនេះបានជួយឲ្យក្លឹប Juventus លើកពានក្របខ័ណ្ឌ Serie A ចំនួន ៩ លើក និងពានរង្វាន់ Coppa Italia ចំនួន ៤ ដង ។

    Related image

    Buffon បាននិយាយប្រាប់ FourFourTwo ថា៖ ” នេះគឺជារយៈពេលមួយដែលការបូកសរុបដែលក្រុមបានចំណាយលើកីឡាករបានក្លាយទៅជារឿងអស្ចារ្យបើប្រៀបធៀបទៅនឹងអ្វីដែលពួកគេធ្លាប់ធ្វើ ។ ខ្ញុំគិតថាទាំងនេះគឺជាការផ្លាស់ប្តូរដ៏ឆ្លាតវៃ ។ ប្រសិនបើយើងត្រលប់ទៅការចុះកិច្ចសន្យារបស់ខ្ញុំនៅ Juve វិញចំនួនទឹកប្រាក់ដែលពួកគេបានចំណាយលើខ្ញុំមានអ្នករិះគន់រាល់ការនិយាយដូចគ្នាថា ទេអ្នកមិនអាចចំណាយប្រាក់ច្រើនសម្រាប់អ្នកចាំទីបានទេ ” ។

    Image result for Gianluigi Buffon

    អ្នកចាំទីរបស់ក្លឹប PSG រូបនេះបានបន្តថា៖ ” ហើយអ្នកដឹងទេវាជារឿងដ៏ត្រឹមត្រូវដែលការសន្ទនាទាំងនោះកើតឡើងផងដែរ ។ ប៉ុន្តែនៅទីបញ្ចប់ខ្ញុំបាននៅក្លឹប Juventus អស់រយៈពេល ១៧ ឆ្នាំមកហើយ ។ ខ្ញុំគិតថាជាមួយខ្ញុំ Juve បានបង្កើតចំណែកអាជីវកម្មដ៏ល្អបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ។ ប្រសិនបើអ្នកក្រឡេកមើលឥឡូវនេះខ្ញុំសង្ស័យថានរណាម្នាក់មិនយល់ស្របនឹងរឿងនោះទេ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី