Pepe ៖ ក្លិប Real Madrid គឺជាកន្លែងបញ្ចុះសពសម្រាប់ខ្សែការពារកណ្តាលនៅពេលខ្ញុំទៅដល់

12624

ក្លឹប Porto បានចុះកុងត្រាជាមួយ Pepe ហើយខ្សែការពារកណ្តាលរូបនេះមានការរំភើបក្នុងការវិលត្រលប់ទៅកាន់ក្លឹបចាស់របស់គាត់វិញ ខណះកីឡាកររូបនេះបាននិយាយថាក្លិប Real Madrid គឺជាកន្លែងបញ្ចុះសពសម្រាប់ខ្សែការពារកណ្តាលនៅពេលលោកទៅដល់ ។

Image result for pepe to porto

កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះបានចូលរួមជាមួយក្លឹប Real Madrid កាលពីឆ្នាំ ២០០៧ នៅពេលដែលខ្សែការពារកណ្តាលបានព្យាយាមតស៊ូ ប៉ុន្តែគាត់បានដណ្ដើមកន្លែងជម្រើសដំបូងនិងបានក្លាយជារបងការពារដ៏រឹងមាំនៅទីនោះរយៈពេល ១០ ឆ្នាំ ។

Image result for pepe football

Pepe បាននិយាយក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយរបស់ក្លឹប Porto ថា៖ ” សម្រាប់កីឡាករទាំងអស់ដែលបានមកដល់ក្លឹប Real Madrid សម្រាប់គ្រប់ផ្នែកនៅតំបន់កណ្ដាលវាគឺជាកន្លែងបញ្ចុះសពសម្រាប់ខ្សែការពារកណ្តាល ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានធ្វើវាទេ ។ ប៉ុន្តែ Porto បានរៀបចំខ្ញុំសម្រាប់រឿងនេះ ហើយខ្ញុំបាននៅទីនោះរយៈពេល ១០ ឆ្នាំ ។ មានខ្សែការពារកណ្តាលដ៏អស្ចារ្យជាច្រើនដែលបានមកជាមួយនឹងឈ្មោះដ៏ធំមួយ ប៉ុន្តែពួកគេមិនអាចធ្វើដូចខ្ញុំបានទេ ” ។

Image result for pepe to porto

ការផ្លាស់ទៅលេងនៅក្លឹប Porto សារជាថ្មីរបស់ខ្សែការពារវ័យ ៣៥ ឆ្នាំរូបនេះនឹងធ្វើឲ្យរូបគេទៅជួបជុំជាមួយអតីតមិត្តរួមក្រុមរបស់កាលពីលេងនៅ Real Madrid គឺអ្នកចាំទី Iker Casillas ដែលពួកគេធ្លាប់លេងជាមួយគ្នាអស់រយះពេលជាច្រើនឆ្នាំ ។

Image result for pepe to porto

ខ្សែការពាររូបនេះមានប្រសាសន៍អំពីការជួបជុំនេះថា៖ ” ខ្ញុំសប្បាយចិត្តណាស់ ។ វាអាចថានេះមានឥទ្ធិពលលើការសម្រេចចិត្ត ។ នៅពេលខ្ញុំមកដល់ទីនេះ ខ្ញុំបានសួរគាត់ថាតើគាត់អាចនិយាយភាសាព័រទុយហ្គាល់ដែរឬទេ ហើយគាត់បានសួរខ្ញុំថាតើខ្ញុំនិយាយភាសាអេស្ប៉ាញនៅពេលខ្ញុំទៅដល់ក្លឹប Real Madrid ដែរឬទេ? គាត់បានប្រាប់ខ្ញុំថាគាត់យល់វា ប៉ុន្តែគាត់នៅតែខ្មាស់អៀន ។ ខ្ញុំបានប្រាប់គាត់ថាគាត់ល្អជាងខ្ញុំ ( កាលពីនៅអេស្ប៉ាញ )  ” ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី