ក្លឹបស្ករគ្រាប់ Everton កំពុងពិចារណាទិញយក Batshuayi ពី Chelsea ក្នុងតម្លៃ ២៣ លានដុលារ

7518

ក្លឹប Everton កំពុងពិចារណាលើការដេញថ្លៃរហូតដល់ទៅចំនួន ១៨ លានផោន ( ២៣ លានដុល្លារ ) ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិកកីឡាករ Michy Batshuayi ។ Michy Batshuayi បច្ចុប្បន្នកំពុងលេងខ្ចីជើងពីក្លិបតោខៀវ Chelsea ទៅកាន់ក្លឹប Valencia បើទោះបីក្រុមខ្លាំងរបស់ក្របខ័ណ្ឌ Laliga មួយនេះបានបញ្ជាក់យ៉ាងច្បាស់ថាការទិញផ្ដាច់កិច្ចសន្យានឹងត្រូវបានលុបចោល ខណៈដែលពួកគេសម្លឹងបំបាត់កីឡាករដែលមានប្រាក់ឈ្នួលរហូតដល់ចំនួន ៩០.០០០ ផោនក្នុងមួយសប្តាហ៍ ។ លោក Mateu Alemany ដែលជាប្រធានក្លឹប Valencia បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖ ” សម្រាប់កីឡាករល្អនោះក្លឹបយើងកំពុងស្វែងរកដំណោះស្រាយ ។  យើងរំពឹងថានឹងមានការចាកចេញនាប៉ុន្មានម៉ោងឬប៉ុន្មានថ្ងៃខាងមុខទៀត ” ។

Image result for Michy Batshuayi

Batshuayi បានខិតខំស្វែងរកការស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុមដែលមានរហ័សនាមក្រចៀវខ្មៅ ប៉ុន្តែរូបគេរកគ្រាប់បាល់បានត្រឹមតែចំនួន ២ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ២៣ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ។ ទោះជាយ៉ាងណាក៏ដោយក្រុមតោខៀវ Chelsea នឹងត្រូវលក់ Batshuayi ឱ្យបានយ៉ាងតិចណាស់ក៏ចំនួន ៣៣ លានផោន ( ៤២ លានដុល្លារ ) ដែលពួកគេបានចុះហត្ថលេខាទិញពីក្លឹប Marseille កាលពីរដូវក្តៅឆ្នាំ ២០១៦ ។ ទោះជាយ៉ាងណាក៏ដោយក្រុមតោខៀវ Chelsea ចង់លក់កីឡាករ Batshuayi ទោះបីជាក្រុមរបស់លោក Maurizio Sarri កំពុងតែជួបវិបត្តិក្នុងការរកគ្រាប់បាល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះយ៉ាងណាក៏ដោយ ។

Image result for Michy Batshuayi

Chelsea ស៊ុតបញ្ចូលទីបានត្រឹមតែ ៥ គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត ៦ លើកចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់ ខណះលោក Sarri ចង់បន្ថែមកម្លាំងបន្ថែមទៀតដល់ក្រុមរបស់គាត់នៅក្នុងខែមករានេះ ។ ខ្សែប្រយុទ្ធ Gonzalo Higuain ដែលកំពុងខ្ចីជើងលេងនៅក្នុងក្លឹប AC Milan នៅតែបន្តភ្ជាប់ទំនាក់ទំនង បើទោះបីជា Chelsea ជឿថាកិច្ចព្រមព្រៀងនេះនឹងមានភាពស្មុគស្មាញយ៉ាងខ្លាំងក្នុងការបញ្ចប់ ខណៈដែលកីឡាករ Callum Wilson ដែលជាអ្នករកគ្រាប់បាល់ដ៏ឆ្នើមរបស់ក្រុម Bournemouth ក៏ស្ថិតនៅលើរ៉ាដាតាមទិញរបស់ពួកគេផងដែរ ។ ដើម្បីចុះហត្ថលេខាលើកីឡាករថ្មីលោក Sarri អាចត្រូវអនុញ្ញាតឱ្យកីឡាករ Alvaro Morata ចាកចេញទោះជាយ៉ាងណាក៏ដោយកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះក៏បានចរចាជាមួយក្លឹប Atletico Madrid និង Sevilla រួចរាល់ហើយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទាក់ទងនឹងការផ្លាស់ចេញពីកីឡដ្ឋាន Stamford Bridge ។

Image result for Michy Batshuayi

Everton ក៏ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមម្នាក់ផងដែរ ដែលជាអាទិភាពចម្បងរបស់ពួកគេសម្រាប់ទីផ្សាដោះដូរកីឡាករនារដូវរងានេះ ខណៈពេលដែលលោក Marco Silva ដែលជាគ្រូបង្វឹកកំពុងសម្លឹងរកកីឡាករឆ្នើមដើម្បីជួយពួកគេនៅក្នុងការប្រកួតក្នុងលីគ បន្ទាប់ពីពួកគេបានភ្លាត់ចាញ់ការប្រកួតចំនួន ៣ លើកចុងក្រោយនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League នារដូវកាលនេះ ។

Related image

ប្រសិនបើកីឡាករ Batshuayi ផ្ទេរទៅកាន់ក្លឹបស្ករគ្រាប់ Everton ពិតប្រាកដមែននោះរូបគេអាចត្រួសត្រាយផ្លូវសម្រាប់កីឡាករ Ademola Lookman ក្នុងការចង់ចាកចេញពីកីឡដ្ឋាន Goodison Park ដោយយល់ថាអ្នកចាត់ការរបស់ក្លឹប Southampton លោក Ralph Hasanuttutt កំពុងចង់ជួបជុំគ្នាវិញជាមួយខ្សែបម្រើស្លាបរូបនេះដែលពួកគេធ្លាប់បានធ្វើការជាមួយគ្នាកាលពីនៅក្លឹប RB Leipzig ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី