Navas ៖ ខ្ញុំនឹងត្រលប់ទៅផ្ទះវិញប្រសិនបើថ្ងៃណាមួយមកដល់ពេលដែលខ្ញុំគិតថាខ្លួនអស់តម្លៃ

18766
  • Keylor Navas បានទទួលពានរង្វាន់ Trofeo Comunidad Iberoamericana កាលពីថ្ងៃព្រហស្បតិ៍ដែលជាផ្នែកមួយនៃពិធីប្រគល់ពានរង្វាន់កីឡាជាតិអេស្ប៉ាញ ហើយគាត់បាននិយាយអំពីស្ថានភាពរបស់គាត់នៅឯក្លិប Real Madrid ផងដែរ ។

    Image result for Keylor Navas

    អ្នកចាំទីសញ្ជាតិកូស្តារីការវ័យ ៣២ ឆ្នាំរូបនេះបានបាត់បង់តំណែងជម្រើសដំបូងដោយធ្លាក់ទៅលើអ្នកចាំទីសញ្ជាតិប៊ែលហ្សិក Thibaut Courtois ដែលបានផ្ទេរពីក្លឹបតោខៀវ Chelsea នៅរដូវកាលនេះ ប៉ុន្តែគាត់នៅតែមានទំនុកចិត្តខ្ពស់ថាគាត់អាចទទួលបានតំណែងនេះសារជាថ្មី ។

    Related image

    Navas បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានអេស្ប៉ាញថា៖ ” ថ្ងៃដែលខ្ញុំគិតថាខ្ញុំមិនអាចចាប់ផ្តើមបានទេនោះ ខ្ញុំនឹងត្រលប់ទៅផ្ទះវិញ ហើយផ្តោតទៅលើអ្វីផ្សេងទៀត ។ ខ្ញុំតែងតែធ្វើការដើម្បីចាប់ផ្តើម ។ នៅទីបញ្ចប់គ្រូបង្វឹកតែងតែធ្វើការសម្រេចចិត្ត ។ ខ្ញុំមិនលេងច្រើនតាមដែលខ្ញុំចង់បានទេ ប៉ុន្តែនៅពេលខ្ញុំនៅលើទីលាន ខ្ញុំគិតថាខ្ញុំកំពុងដំណើរការល្អ ហើយអ្នកត្រូវតែឱ្យតម្លៃវា ” ។

    Image result for Thibaut Courtois

    ម្ចាស់ស្រោមដៃមាសក្នុងព្រឹត្តិការណ៍ FIFA World Cup ២០១៨ អ្នកចាំទី Thibaut Courtois បានទទួលរងរបួសក្នុងជំនួបនៃពានរង្វាន់ Copa Del Rey ប៉ុន្តែអ្នកចាំទីដៃទីមួយរបស់ក្រុមជម្រើសជាតិកូស្តារីការរូបនេះក៏មិនប្រាកដថាតើខ្លួននឹងទទួលបានតំណែងជាជម្រើសដំបូងក្នុងរយៈពេលវែងយ៉ាងណានោះទេ ។

    Image result for Keylor Navas

    អ្នកចាំទីវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា៖ ” ខ្ញុំគិតថាអ្នកត្រូវតែរង់ចាំព្រោះយើងមិនដឹងថានឹងមានអ្វីកើតឡើង ហើយមានតែគ្រូបង្វឹកប៉ុណ្ណោះបានដឹង ។ ខ្ញុំមានការប្តេជ្ញាចិត្ត ១០០% ចំពោះគ្រូបង្វឹក និងក្រុមនេះជាពិសេសក្រុមមួយដែលត្រូវរួបរួមគ្នា ។ ខ្ញុំមើលឃើញខ្លួនឯងនៅទីនេះជាច្រើនឆ្នាំ ។ នៅថ្ងៃអនាគតគ្មាននរណាម្នាក់ដឹងទេ ដូចជានៅក្នុងជីវិត ប៉ុន្តែខ្ញុំព្យាយាមរស់នៅក្នុងបច្ចុប្បន្ន ហើយបច្ចុប្បន្នរបស់ខ្ញុំគឺ Real Madrid ហើយខ្ញុំនឹងបន្តផ្តល់អ្វីទាំងអស់របស់ខ្ញុំ ” ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី