Sergio Ramos ៖ ខ្ញុំមិនដែលស្រម៉ៃចង់ស៊ុតបាល់បញ្ចូលទីចំនួន ១០០ គ្រាប់ឡើយ

13771
  • ការស៊ុតបញ្ចូលទីមួយគ្រាប់របស់កីឡាករ Sergio Ramos ក្នុងជ័យជម្នះលើក្រុម Leganes គឺជាគ្រាប់បាល់ទី ១០០ ក្នុងអាជីពរបស់ខ្សែការពាររូបនេះ ហើយខ្សែការពារវ័យ ៣២ ឆ្នាំរូបនេះក៏បានសារភាពអំពីសេចក្តីរីករាយរបស់ខ្លួនក្នុងស៊ុតបញ្ចូលការឈានដល់តួលេខបីពិន្ទុនេះផងដែរ ។

    Image result for Sergio Ramos

    ខណៈពេលដែលរបងការពារដ៏រឹងមាំរបស់ក្លឹប Real Madrid និងក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះបានពន្យល់ថាគាត់មិនដែលរំពឹងថានឹងអាចស៊ុតបញ្ចូលទីបានច្រើនដូចនេះនោះទេ ក្នុងនាមខ្លួនត្រឹមតែជាខ្សែការពារម្នាក់ ។

    Related image

    Ramos បានសរសេរនៅក្នុងបណ្ដាញសង្គម Instagram ដោយនិយាយថា៖ ” ខ្ញុំពិតជាមានមោទនភាពក្នុងនាមជាខ្សែការពារ ។ បេសកកម្មរបស់ខ្ញុំជាខ្សែការពារកណ្តាល ហើយកាលមុនពេលវិលត្រឡប់មកវិញ មិនដែលគិតថានឹងអាចរកគ្រាប់បាល់នោះទេ ប៉ុន្តែដើម្បីបញ្ឈប់ពួកគេ ” ។

    Image result for Sergio Ramos

    ខ្សែការពាររូបនេះបន្តថា៖ ” នោះហើយជាមូលហេតុដែលឈានដល់ ១០០ គ្រាប់គឺជាអ្វីដែលពិសេសដែលដូចអ្វីផ្សេងទៀតនៅក្នុងអាជីពរបស់ខ្ញុំ ខ្ញុំមិនដែលសូម្បីតែសុបិនអំពីពេលដែលខ្ញុំចាប់ផ្តើម ។ យើងនឹងបន្តខិតខំធ្វើការនិងផ្តោតសំខាន់ជារៀងរាល់ថ្ងៃដើម្បីរកទំនុកចិត្តនិងការគាំទ្ររបស់អ្នក ” ។

    សូមបញ្ជាក់ឲ្យដឹងផងដែរថា Sergio Ramos រកគ្រាប់បាល់បានចំនួន ៨០ គ្រាប់សម្រាប់ក្លឹបធិរាជស Real Madrid ចំនួន ៣ គ្រាប់សម្រាប់ក្លឹបចាស់របស់គាត់ Sevilla និងចំនួន ១៧ សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី