Neymar បានធ្វើការស្នើរសុំឱ្យក្លឹប Barcelona ទិញយកខ្លួនត្រឡប់ទៅវិញចំនួន ៥ ដងមកហើយ

29126
  • ការចូលរួមជាមួយក្លឹប Paris Saint-Germain គឺជាអ្វីដែល Neymar មានការសោកស្តាយបំផុតនៅក្នុងអាជីពរបស់គេ ហើយតារាឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះបានសុំឲ្យក្លឹប FC Barcelona នាំយកខ្លួនវិលត្រឡប់ទៅកាន់កីឡដ្ឋាន Camp Nou វិញចំនួន ៥ ដងមកហើយ ។

    Image result for Neymar

    Neymar ចង់ធ្វើការចាកចេញពីទីក្រុងបារីសយ៉ាងខ្លាំងបន្ទាប់ខ្លួនស្ថិតនៅក្រោមស្រមោលរបស់កីឡាករវ័យក្មេងរបស់បារាំង Kylian Mbappe ខណះឪពុករបស់កីឡាកររូបនេះបាននិយាយដោយផ្ទាល់ជាមួយនឹងប្រធានក្លឹបលោក Josep Maria Bartomeu ដោយបានអំពាវនាវឱ្យក្លឹបយក្សរបស់ពិភពលោកមួយនេះនាំយកកូនរបស់ខ្លួនត្រឡប់ទៅវិញ ។

    Related image

    ការសែត El Mundo បានធ្វើការដក់ស្រង់អំពីពាក្យសម្ដីឪពុករបស់ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះថា៖ ” គាត់ ( Neymar ) មានការខកចិត្ត និងសោកស្តាយខ្លាំងណាស់ ” ។

    Related image

    កីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវិត្តសាស្ត្ររបស់ពិភពលោករូបនេះក៏ជឿជាក់ផងដែរក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 ក្លឹប Paris Saint-Germain កំពុងខ្វះខាតនូវគម្រោងកីឡា ដែលធ្វើឲ្យពួកគេពិបាកក្នុងប្រកួតប្រជែងជាមួយក្លឹបកំពូលៗដ៏ទៃផ្សេងទៀតនៅក្នុងពានរង្វាន់ធំៗដូចជាពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ជាដើម ។

    Related image

    ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំ Neymar បានចាកចេញពីក្លឹបអ្នកមានបុណ្យ FC Barcelona ក្នុងការផ្ទេរទៅកាន់ក្លឹបយក្សរបស់បារាំង Paris Saint-Germain ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោចំនួន ២២២ លានអឺរ៉ូ ដែលធ្វើឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំងទូទាំងពិភពលោកកាលពីរដូវក្តៅឆ្នាំ ២០១៧ ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី