កីឡាករ Miura បន្តកិច្ចសន្យាថ្មីជាមួយក្លឹប Yokohama ដែលនឹងធ្វើឱ្យលោកមានវ័យ ៥២ ឆ្នាំ

30902
  • អាជីពបាល់ទាត់ដែលមិនចេះចប់របស់កីឡាករ Kazuyoshi Miura ត្រូវបានកំណត់ដើម្បីបន្តកិច្ចសន្យាយ៉ាងហោចណាស់មួយឆ្នាំទៀត ខណះបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិជប៉ុនរូបនេះមានវ័យ ៥១ ឆ្នាំទៅហើយ ។

    Image result for Kazuyoshi Miura

    ក្រុមដែលលេងនៅលីគលំដាប់ទី ២ របស់ជប៉ុនក្លឹប Yokohama FC បានប្រកាសពីការបន្តកិច្ចសន្យាថ្មីជាមួយកីឡាករវ័យ ៥១ ឆ្នាំរូបនេះដែលផ្តល់ឱកាសឱ្យកីឡាករ Kazuyoshi Miura បន្តបំបែកកំណត់ត្រារបស់ខ្លួន ។ Miura ដែលបានបំបែកកំណត់ត្រារបស់លោក Stanley Matthews ដែលកីឡាករបាល់ទាត់ដែលមានវ័យចំណាស់បំផុតនៅក្នុងពិភពលោក ដោយលោកបានស៊ុតបញ្ចូលទីបានចំនួន ១ គ្រាប់កាលពីឆ្នាំ ២០១៧ ខណះលោកបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិជប៉ុនកាលពី ១៨ ឆ្នាំមុនដោយស៊ុតបញ្ចូលទីបានចំនួន ៥៥ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៨៩ ប្រកួត ។

    Related image

    លោកបាននិយាយបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីថា៖ ” ខ្ញុំបានធ្វើកុងត្រាថ្មីសម្រាប់រដូវកាល ២០១៩ ។ សូមអរគុណចំពោះគ្រប់គ្នាដែលតែងតែគាំទ្រ ” ។

    Related image

    កីឡាករជើងចាស់រូបនេះបានចាប់ផ្តើមអាជីពដំបូងរបស់គាត់ជាមួយក្លិប Santos និងបានចំណាយពេលជាច្រើនឆ្នាំនៅប្រទេសប្រេស៊ីលមុនពេលវិលត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញនៅឆ្នាំ ១៩៩០ និងក៏ធ្លាប់បានក្លាយជាកីឡាករល្អបំផុត ( MVP ) នៅក្របខ័ណ្ឌ J.League ផងដែរ ។ កីឡាករ Kazuyoshi Miura ក៏ត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំទ្វីបអាស៊ីកាលពីឆ្នាំ ១៩៩៣ ផងដែរ ប៉ុន្តែលោកមិនអាចជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិជប៉ុនសម្រាប់ការប្រកួត World Cup ១៩៩៨ ឡើយ បើទោះបីជាលោកស៊ុតបញ្ចូលទីបាន ១៤ គ្រាប់កាលពីក្នុងឆ្នាំនោះក៏ដោយ ។

    Related image

    រដូវកាលនេះនឹងក្លាយជាឆ្នាំទី ៣៤ របស់គាត់ក្នុងនាមជាកីឡាករអាជីព ប៉ុន្តែខ្សែប្រយុទ្ធដ៏ល្បីល្បាញរូបនេះមិនទាន់មានគម្រោងចូលនិវិត្តន៍ពីវិស័យបាល់ទាត់នៅឡើយនោះទេ ។ លោក Kazuyoshi Miura នឹងមានវ័យ ៥២ ឆ្នាំនៅក្នុងខែកុម្ភៈនេះ ហើយគាត់នឹងបំបែកកំណត់កំណត់ត្រាថ្មីសម្រាប់កីឡាករអាជីពដែលមានវ័យចំណាស់បំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោកសម្រាប់ឆ្នាំ ២០១៩ នេះផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី