ក្រុមអ្នកមានបុណ្យ Barcalona កំពុងពិចារណ៍ខ្ចីជើង Alvaro Morata ពីក្លឹប Chelsea

12624
  • យោងតាមគេហទំព័រ Sport បានឱ្យដឹងថាក្លឹប FC Barcelona កំពុងតែពិចារណាលើការខ្ចីជើងអតីតកីឡាកររបស់ក្លឹប Real Madrid ខ្សែប្រយុទ្ធ Alvaro Morata ពីក្លឹបតោខៀវ Chelsea នាខែមករានេះ ។

    Image result for Alvaro Morata

    ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអស្ប៉ាញវ័យ ២៦ ឆ្នាំរូបនេះចិញ្ចឹមចិត្តចង់ធ្វើការចាកចេញពីកីឡដ្ឋាន Stamford Bridge នៅក្នុងទីផ្សាដោះដូរកីឡាករនារដូវរងារនេះ ហើយភ្នាក់ងាររបស់គាត់ក៏បានពិភាក្សាជាមួយក្លឹបធំៗចំនួន ២ នៅក្របខ័ណ្ឌ Laliga ផងដែរដូចជាក្លឹប Sevilla និង Atletico Madrid រួចរាល់ហើយ ។

    Image result for Alvaro Morata

    ប៉ុន្តែឥឡូវនេះលិចលឺដំណឹងថាក្រុមកំពុងឈរនៅកំពូលតារាងលីគកំពូលអេស្ប៉ាញក្រុមអ្នកមានបុណ្យ FC Barcalona ក៏កំពុងពិចារណ៍ចូលរួមប្រកួតប្រជែងដណ្ដើមយកអតីតខ្សែប្រយុទ្ធរបស់ក្លឹបសេះបង្កង់ Juventus រូបនេះផងដែរ ហើយត្រូវបានគេជឿជាក់ថាក្លឹបយក្សរបស់អេស្ប៉ាញមួយនេះចង់យក Morata ត្រៀមទុកជំនួសខ្សែប្រយុទ្ធកណ្ដាលសញ្ជាតិអ៊ុយរ៉ាហ្គាយ Luis Suarez ថែមទៀតផង ។

    Related image

    សូមរំលឹកឲ្យដឹងផងដែរថា Alvaro Morata បានផ្ទេរទៅកាន់ទឹកដីអង់គ្លេសដោយចូលរួមជាមួយក្លឹប Chelsea ពីក្លឹបអធិរាជស Real Madrid កាលពីឆ្នាំ ២០១៧ ជាមួយតម្លៃខ្លួនចំនួន ៦០ លានផោន ដោយបានបង្ហាញខ្លួនបានចំនួន ៤៧ ប្រកួតស៊ុតបញ្ចូលទីបានចំនួន ១៦ គ្រាប់ ខណះរដូវកាលនេះមិនសូវបានបង្ហាញខ្លួនក្នុងនាមកីឡាករជម្រើសដំបូងប៉ុន្មានទេ ដោយស៊ុតបញ្ចូលទីបានតែ ៥​ គ្រាប់ប៉ុណ្ណោះ ទើបបណ្ដាលឲ្យ Chelsea ពិចារណ៍លក់រូបគេចេញនាខែមករានេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី