
ក្លឹប Inter Milan បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Paulo Dybala របស់ក្លឹប Juventus ក្នុងករណីប្រសិនបើខ្សែប្រយុទ្ធឈួរមុខ Mauro Icardi ត្រូវចាកចេញពីក្លឹប ។
យោងតាមការសែត Tuttosport បានឲ្យដឹងថាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ ២៥ ឆ្នាំកីឡាករ Mauro Icardi មិនបានធ្វើការចរចារកិច្ចសន្យាថ្មីជាមួយក្លឹប Inter Milina នោះឡើយ បន្ទាប់ពីកីឡាករូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លឹបកំពូលៗជាច្រើននៅតំបន់អឺរ៉ុបរួមមានដូចជាក្លឹប Real Madrid , Paris Saint-Germain , FC Barcelona , Juventus និងក្លឹបបីសាចក្រហម Manchester United ជាដើមដែលពួកកំពុងព្យាយាមបញ្ចុះបញ្ចូលតារាវ័យ ២៥ ឆ្នាំរូបនេះឲ្យផ្ទេរទៅកាន់ក្លឹបរបស់ពួកគេ ។
ប្រសិនបើកីឡាករ Icardi ពិតជាចាកចេញពីក្លឹបយក្សរបស់អ៊ីតាលីមួយនេះជាការពិតមែន នោះនាយកកីឡារថ្មីរបស់ក្លិប Inter Milan លោក Giuseppe Marotta ចង់ធ្វើការនាំយកខ្សែប្រយុទ្ធវ័យក្មេងឆ្នើមចំនួន ២ រូបដូចជាខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំកីឡាករ Lautaro Martínez ឬតារាឆ្នើមរបស់ Juventus កីឡាករ Paulo Dybala ដើម្បីទៅជំនួសកន្លែងរបស់កីឡាកររូបនេះនៅតំបន់ប្រយុទ្ធ ៕
ដោយ៖តារា