
កងពលតូចលេខ៧០ នឹងទទួលបានរថពាសដែករាប់សិបគ្រឿង និងគ្រឿងចក្រជាច្រើនគ្រឿងទៀត តាមរយៈជំនួយរបស់ចិន នៅអំឡុងខែមីនាខាងមុខនេះ ស្របពេលដែលភាគីទាំងពីរធ្វើសមយុទ្ធរួមគ្នា។ នេះបើតាមការឲ្យដឹងពីមន្ត្រីយោធានៃកងពលតូចលេខ៧០។

ប្រភពដដែលបញ្ជាក់ថា ជំនួយឥតសំណងនេះ មាន រថពាសដែករាប់សិបគ្រឿង គ្រឿងចក្រកម្ទេចគ្រាប់មីន និងគ្រឿងចក្រផ្សេងៗទៀត។
យោធាកម្ពុជា និងចិននឹងធ្វើសមយុទ្ធរួមគ្នាដោយទ្រង់ទ្រាយធំក្នុងអំឡុងខែមីនា ឆ្នាំ២០១៨ខាងមុខនេះហើយសមយុទ្ធនោះភាគច្រើនផ្តោតទៅលើការប្រឆាំងភេរវកម្ម និងសង្គ្រោះបន្ទាន់ជាដើម។ ភាគីកម្ពុជាមានកងទ័ពចូលរួមប្រមាណជាងពីររយនាក់ និងចិនមានប្រមាណជិតពីររយនាក់៕